website_news:2016270601

ស្ថានអគ្គកុងស៊ុលកម្ពុជា ជួយពលរដ្ឋ២២នាក់ ដែលត្រូវនគរបាលអន្តោប្រវេសន៍ថៃ ឃាត់ខ្លួន មកកម្ពុជាវិញ

(: http://www.cen.com.kh/ ) ថ្ងៃទី 25 មិថុនា 2016, ម៉ោង 12:16:PM ដោយ: កក្កដា

ភ្នំពេញ: លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអោយដឹងថា អាជ្ញាធរមានសមត្ថកិច្ច និងនគរបាលអន្តោប្រវេសន៍ថៃ កាលពីថ្មីៗនេះ បានប្រតិបត្តិការ ឃាត់ខ្លួនពលរដ្ឋខ្មែរ ដែលចូលទៅធ្វើការ ដោយខុសច្បាប់ នៅក្នុងទឹកដីថៃ បានចំនួន ២២ នាក់ ប៉ុន្តែស្ថានអគ្គកុងស៊ុលកម្ពុជា បានចុះទៅអន្តរាគមន៍ ឱ្យបានវិលត្រឡប់ មកកម្ពុជាវិញ។

លោក ជុំ សុន្ទរី បានបន្តថា អាជ្ញាធរថៃ ខេត្តស្រះកែវ និងនគរបាលអន្តោប្រវេសន៍ខេត្ត បានចុះត្រួតពិនិត្យ និងបោស សម្អាតពលករខុសច្បាប់ ក្នុងសិប្បកម្មម្នាងសិលា ចំនួន៣ កន្លែង នៅឃុំសាលាលាំឌួន ទីរួមខេត្តស្រះកែវ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ហើយបានឃាត់ខ្លួន ពលរដ្ឋខ្មែរ ចំនួន ២២ នាក់ (១៦នាក់ ជាពលករខុសច្បាប់ និងកុមារ ៦ នាក់ ជាកូនរបស់ពួកគេ) ដែលពុំមានលិខិតឆ្លងដែន ឬ ប័ណ្ណព្រំដែន (Border Pass) ។

លោក ជុំ សុន្ទរី អះអាងថា បន្ទាប់ពីបានទទួលព័ត៌មាននេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានចុះទៅទីស្នាក់ការ នគរបាលអន្តោប្រវេសន៍ ដើម្បីអន្តរាគមន៍ ជួយពលករខ្មែរ ខុសច្បាប់ទាំងនោះ ឱ្យបានវិលត្រឡប់ មកកម្ពុជាវិញ។

លោកបានបញ្ជាក់ទៀតថា ថៅកែបានយល់ព្រម ចេញថ្លៃធ្វើឯកសារផ្សេងៗ ជាមុន ដោយបង់រំលស់ចំណាយទាំងនេះ ពីថ្លៃឈ្នួលពលកម្ម របស់ពលករ។ ពលរដ្ឋខ្មែរទាំង ២២ នាក់ នោះ បានមកដល់មាតុភូមិវិញហើយ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ តាមច្រកអន្តរជាតិប៉ោយប៉ែត៕N/S

website_news/2016270601.txt · Last modified: 2017/03/03 14:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki