website_news:2016270706

IOM៖ ជនចំណាកស្រុក និងជនភៀស ខ្លួនជាង ៣.០០០នាក់ស្លាប់ នៅក្នុងសមុទ្រ ម៉េឌីទែរ៉ាណេ ក្រោយព្យាយាម ឆ្លងទៅអឺរ៉ុប

(http://www.dap-news.com/kh) អង្គារ, ២៦ កក្កដា ២០១៦ 20:34 ប្រែសម្រួល: ណៃ តុលា ID:038

សឺណែវ៖ មន្រ្តីអង្គការទេស ន្តរប្រវេសន៍អន្តរជាតិ ហៅកាត់ថា IOM បាននិយាយនៅថ្ងៃអង្គារនេះថា ជនចំណាកស្រុក និងជនភៀស ខ្លួនជាង ៣.០០០នាក់ បានស្លាប់ ខណៈពួកគេ ព្យាយាមឆ្លងសមុទ្រ ម៉េឌីទែរ៉ាណេ នៅឆ្នាំ២០១៦ ខណៈមនុស្សជិត ២៥០.០០០នាក់ ផ្សេងទៀត បានផ្សងព្រេង ដោយប្រថុយប្រថាន តាមផ្លូវទឹកមួយនេះទៅកាន់អឺរ៉ុប។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃអង្គារ ទី២៦ ខែកក្កដានេះ បានឲ្យដឹងដោយផ្អែកតាមមន្រ្តី IOM ថា «ថ្មីៗនេះគេបានរកឃើញសាកសពចំនួន ៣៩នាក់ រសាត់មកដល់ច្រាំងសមុទ្រប្រទេស លីប៊ី ដែលនាំឲ្យចំនួនអ្នកស្លាប់ឡើងដល់ជាង ៣.០៣៤នាក់ ក្នុងចំណោមជនចំណាកស្រុក ដែលបានព្យាយាមធ្វើដំណើរឆ្លងសមុទ្រម៉េឌីទែរ៉ាណេ ទៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០១៦នេះ»។

បើតាមសេចក្តីថ្លែងការណ៍របស់ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការធ្វើដំណើរឆ្លងសមុទ្រម៉េឌីទែរ៉ាណេនេះ គឺខ្ពស់ជាងឆ្នាំមុន គិតត្រឹមខែកក្កដា ឆ្នាំ២០១៥ ដែលមានតែចំនួន ១.៩១៧នាក់តែប៉ុណ្ណោះ៕

website_news/2016270706.txt · Last modified: 2017/03/10 12:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki