website_news:2016270904

មន្ត្រីច្រករបៀងណងច័ន្ទគំរាមសម្លាប់អ្នកកាសែតព្រះច័ន្ទកម្ពុជាខណះកំពុងយកព័ត៌មានរឿងពលករឆ្លងដែនខុសច្បាប់

(http://ksnweb.net) គេហទំព័រនិស្សិតខ្មែរ September 17, 2016

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីយោធាចំណុះឲ្យភូមិភាគទី៥ដែលប្រចាំការនៅ ច្រករបៀងណងច័ន្ទបានធ្វើការគំរាមសម្លាប់អ្នកកាសែតព្រះច័ន្ទកម្ពុជាចំនួន២នាក់ខណះពេលដែលពួគេកំពុងតែទៅផ្តិតយករូបភាពនិងយកព័ត៌មាននៅទីនោះពីការនាំពលកររាប់រយនាក់ចេញដោយខុសច្បាប់ជាថ្នូរនិងលុយយ៉ាងច្រើនសន្ធឹកសន្ធាប់។ ហេតុការណ៍គំរាមបាញ់សម្លាប់អ្នកកាសែតព្រះច័ន្ទកម្ពុជាទាំង២នាក់ធ្វើឡើងនៅព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៦នេះនៅក្នុងភូមិជោគជ័យឃំុអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។

លោកប៉ាត សុខ ចាងហ្វាងកាសែតព្រះច័ន្ទកម្ពុជាបានឲ្យដឹងថា៖ភ្នាក់ងារយកព័ត៌មានកាសែតព្រះច័ន្ទកម្ពុជាចំនួន២នាក់ត្រូវបានមន្ត្រីយោធាប្រចាំការនៅច្រករបៀងណងច័ន្ទគំរាមសម្លាប់ចោលបន្ទាប់ពីពួកគេបានទៅផ្តិតយករូបភាពនិងយកព័ត៌មាននៅទីនោះពីការនាំពលកររាប់រយនាក់ចេញដោយខុសច្បាប់ជាថ្នូរនិងការលុយយ៉ាងច្រើនសន្ធឹកសន្ធាប់។លោកបន្តថា៖ការយកលុយនោះគឺគេមានមេខ្យល់ដែលជាអ្នកនាំផ្លូវហើយក្នុងម្នាក់ៗត្រូវបង់លុយឲ្យទៅច្រកនេះចំនួន១២០បាត (លុយថៃ)។លោកបញ្ជាក់ថា ករណីនេះកូនចៅរបស់លោកបានផ្ញើឯកសារមកដោយមានភ្ជាប់មកនូវរូបភាពនិងសម្លេងរួចហើយ។ដូច្នេះលោកសម្រេចដាក់ពាក្យប្តឹងមន្ត្រីច្រករបៀងខាងលើនេលខាងមុខដ៏ខ្លីនេះ។

ទាក់ទិនទៅនឹងករណីនេះដែរលោកវរសេនីយ៍ទោអ៊ុន សុច័ន្ទប្រធានច្រក របៀងណងច័ន ចំណុះភូមិភាគទី៥ មិនអាចស្វែងរកសុំការបំភ្លឺបានទេនារសៀលថ្ងៃទី១៦ខែកញ្ញានេះ។ គួរកដត់សម្គាល់ថានៅខេត្តបន្ទាយមានជ័យមានច្រកបៀងជាច្រើនកន្លែងកំពុងកសំរុកនាំពលករទៅប្រទេសថៃយ៉ាងគំហុកក្នុងមួយថ្ងៃៗដោយមិនឃើញមានសមត្ថកិច្ចខាងណាចុះទប់ស្កាត់នោះទេដោយឃើញតែអ្នកមកយកលុយ៕ ដោយព្រះច័ន្ទកម្ពុជា

website_news/2016270904.txt · Last modified: 2017/03/12 17:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki