website_news:2016270905

ពលករខ្មែរ ដែលទៅធ្វើការនៅឯប្រទេសថៃបាននាំគ្នាសម្រុកចេញតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែតរាប់រយនាក់ដើម្បីមកចុះឈ្មោះបោះឆ្នោត

(http://ksnweb.net) គេហទំព័រនិស្សិតខ្មែរ September 17, 2016

ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរដែលធ្វើការងារនៅឯប្រទេសថៃរាប់រយនាក់នៅព្រឹកថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៦នេះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតគេសង្កេតឃើញថាបាននាំគ្នាតម្រង់ជួរចូលមកទឹកដីកំណើតដើម្បីទៅធ្វើការចុះឈ្មោះបោះឆ្នោតឃុំ-សង្កាត់ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា៖ពលករខ្មែរដែលធ្វើការងារនៅឯប្រទេសថៃនោះបាននិងកំពុងនាំគ្នាឈរតម្រង់ជួរដោយមានពាក់បណ្ណ័ពណ៌ស៊ីជុំពូជាសញ្ញាសម្គាល់ពលករស្របច្បាប់ចូលមកទឹកដីរបស់ខ្លួនជាបន្តបន្ទាប់ដោយមានការជួយសម្រួលពីសំណាក់មន្ត្រីនគបាលអន្តោប្រវេសន៍ប្រទេសទាំង២ផងដែរដោយមិនចាំបាច់បំពេញឯកសារអ្វីឡើយគឺគ្រាន់តែតម្រង់ជួរដើរចូលមកធម្មតាតែប៉ុណ្ណោះ។

សូមបញ្ជាក់ដែរថា៖ពលករខ្មែរស្របច្បាប់ដែលកំពុងធ្វើការនៅឯប្រទេសថៃនោះបើតាមស្ថិតិរបស់ក្រសួងការងារនឹងបណ្ដុះបណ្ដាលវិជ្ជាជីវះកាលពីឆ្នាំកន្លងទៅ មានចំនួន៧៥ម៉ឺននាក់៕

website_news/2016270905.txt · Last modified: 2017/03/12 17:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki