website_news:2016271202

ឃាត់ជនសង្ស័យម្នាក់ពីបទប្រទូស្តកេរខ្មាស់លើក្មេងស្រីអាយុ១១ឆ្នាំ

(http://www.khmer-note.com/news) Khmer-note.com December 26, 2016 ពត៌មានជាតិ

បាត់ដំបង ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ាន់.តឿ ហៅ សិទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល តាមបញ្ជារបស់លោកព្រះអាជ្ញា នួន.សាន ពីបទប្រទូស្តកេរខ្មាស់លើអានីតិជន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ។

លោកវរសេនីយ៍ទោ ប៊ន់.វណ្ណារ៉ា នាយការិយាល័យប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន បានអោយដឹងថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ២៣និង០០នាទី នៅចំណុចក្រុមទី១៦ ភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល មានករណីប្រទូស្តកេរខ្មាស់លើអានីតិជន ជនរងគ្រោះឈ្មោះ ប.គហ ភេទស្រី អាយុ១១ឆ្នាំ រស់នៅភូមិឃុំកើត ហេតុខាងលើ។ ករណីនេះ សមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

website_news/2016271202.txt · Last modified: 2017/03/17 14:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki