website_news:2016271204

ក្នុងស្រុកមិនខ្វះទេការងារ ម៉េចចាំបាច់ធ្វើថោក

(https://kohsantepheapdaily.com.kh) ដោយ ៖ ឱម សារឿន ថ្ងៃអាទិត្យ (25-12-2016 10:24)

ខេត្តឧត្តរមានជ័យ ៖ ពលករខ្មែរ៥នាក់ឆ្លងដែនទៅប្រទេសថៃរកការងារធ្វើដោយខុសច្បាប់ ត្រូវបានក្រុមអាជ្ញាធរថៃឃាត់ខ្លួនបញ្ជូនមកប្រគល់ឱ្យអាជ្ញាធរកម្ពុជាវិញតាមមាត់ច្រកទ្វារតំបន់ជប់គគី (សាយតាតួ) ភូមិជប់គគី ឃុំបេង ស្រុកបន្ទាយអម្ពឹល កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ។

ពលករខ្មែរដែលក្រុមអាជ្ញាធរថៃឃាត់ខ្លួនបញ្ជូនមកវិញមាន ១-ឈ្មោះ សង កែ ភេទប្រុស អាយុ៣៣ឆ្នាំ, ២-ឈ្មោះ ដូត នូង ភេទប្រុស អាយុ៣០ឆ្នាំ, ៣-ឈ្មោះ ដែន ភេទប្រុស អាយុ២០ឆ្នាំ, ៤-ឈ្មោះ ហូ សាំង ភេទស្រី អាយុ៣៣ឆ្នាំ និង ៥-ឈ្មោះ ម៉ោន ចាន់លឺ ភេទស្រី អាយុ២៦ឆ្នាំ ។ ទាំង៥នាក់រស់នៅភូមិបន្ទាយថ្មី ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។

លោកវរសេនីយ៍ត្រី គង់ ខាន់ បានឱ្យដឹងថា ពលករខ្មែរទាំង៥នាក់ដែលក្រុមអាជ្ញាធរថៃបញ្ជូនយកមកប្រគល់ឱ្យអាជ្ញាធរកម្ពុជា គឺពលករទាំងនេះបានធ្វើជាចំណាកស្រុករកការងារធ្វើនៅប្រទេសថៃដោយពុំមានជាឯកសារឆ្លងដែន ទើបក្រុមអាជ្ញាធរថៃឃាត់ខ្លួនបញ្ជូនមកឱ្យកម្ពុជាវិញ ។ លោកបញ្ជាក់ថា បន្ទាប់ពីបានទទួលពីអាជ្ញាធរថៃប្រគល់សមត្តកិច្ចបានធ្វើការអបរុំ រួចដោះលែងឱ្យទៅជួបជុំក្រុមគ្រួសារនៅឯភូមិបន្ទាយថ្មី ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យនាថ្ងៃដដែល ៕

website_news/2016271204.txt · Last modified: 2017/03/17 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki