website_news:2016271206

អ្នកបម្រើតាមផ្ទះម្នាក់ត្រូវម្ចាស់ផ្ទះវាយធ្វើបាបស្ទើរតែស្លាប់ខ្លួន

(http://www.khmer-note.com/news) Khmer-note.com December 27, 2016

ម៉ាឡេស៊ី៖ កាលពីពេលថ្មីៗនេះ ស្រ្តីអ្នកបម្រើតាមផ្ទះជនជាតិឥណ្ឌូនេស៊ីម្នាក់ត្រូវបានម្ចាស់ផ្ទះ ដែលជាជនជាតិម៉ាឡេស៊ីវាយធ្វើបាបស្ទើរតែស្លាប់ខ្លួន។ ស្រ្តីជនរងគ្រោះមានឈ្មោះថា Suyanti អាយុ១៩ឆ្នាំ ហើយនាងទើបតែទៅបម្រើការងារបានត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ តែនាងត្រូវបានស្រ្តីម្ចាស់ផ្ទះវាយធ្វើបាបរាល់ថ្ងៃមិនឲ្យនាងងូតទឹក និងឲ្យនាងញ៉ាំអាហារតែមួយពេលប៉ុណ្ណោះក្នុងមួយថ្ងៃ។ ដោយទ្រាំមិនបាននាងបានលួចផ្លោះរបងផ្ទះ និងរត់ចេញពីផ្ទះ ហើយដោយអស់កម្លាំង និងញ៉ាំអាហារមិនបាន គ្រប់គ្រាន់ផងនាងបានដួលសន្លំនៅក្បែរលូទឹកមួយកន្លែងក្នុងតំបន់ Mutiara Damansar។

នាងត្រូវបានជួយសង្គ្រោះដោយក្រុមសន្តិសុខ ដែលយាមនៅតំបន់នោះ ហើយនាងត្រូវបានគេបញ្ចូនទៅសម្រាក និងព្យាបាលនៅមន្ទីរពេទ្យ University Malaya Medical Centre។ ខាងតំណាងស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅប្រទេសម៉ាឡេស៊ីដែរ ក៏បានជួយធ្វើអន្តរាគមន៍លើបញ្ហានេះដែរ ហើយបច្ចុប្បន្ននាងកំពុងតែស្នាក់នៅក្នុងស្ថានទូតស្ថានទូតឥណ្ឌូនេស៊ី។ ហើយម្ចាស់ផ្ទះចិត្តអាក្រក់នោះក៏កំពុងតែត្រូវបានគេប្តឹងឡើងតុលាការផងដែរ៕

website_news/2016271206.txt · Last modified: 2017/03/17 14:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki