website_news:2016280301

បុរសអាមេរិកជាប់ទោស ១៨ ខែពីបទទេសចរណ៍ផ្លូវភេទកុមារ

(http://www.postkhmer.com/) Mon, 28 March 2016

ភ្នំពេញៈ បុរសរដ្ឋអាឡាស្កានៃសហរដ្ឋអាមេរិកម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១៨ ខែពីបទប៉ងរៀបចំដំណើរទេសចរណ៍ផ្លូវភេទកុមារសម្រាប់ខ្លួនឯង និងអ្នកដទៃៗ និងប៉ុនប៉ងកេងប្រវ័ញ្ចផ្លូវភេទកុមាររយៈពេលបួនឆ្នាំ។ នេះបើតាមការប្រកាសកាលពីថ្ងៃសុក្ររបស់ក្រសួងយុត្តិធម៌អាមេរិក។

លោក Jason Jayavarman អាយុ ៤៥ ឆ្នាំត្រូវបានរកឃើញថាមានទោស និងត្រូវបានផ្តន្ទាទោសពីបទល្មើសទាំងនោះកាលពីខែមីនាឆ្នាំមុនបន្ទាប់ពីការផ្តល់ព័ត៌មានអនាមិកមួយដែលបាននាំឲ្យមានការស៊ើបអង្កេតដោយការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់អាមេរិក (FBI)។

បើតាមភ័ស្តុតាងនៅសវនាការគាត់គ្រោងធ្វើដំណើរសម្រាប់ខ្លួនឯង និងអ្នកដទៃទៀតសម្រាប់ទេសចរណ៍ផ្លូវភេទលើកុមារកម្ពុជាអាយុ ១២ ឆ្នាំ។

Jayavarman បានប្រាប់អ្នកធ្វើដំណើរម្នាក់ដែលរកទេសចរណ៍ផ្លូវភេទកុមារអំពីរបៀបស្វែងរកកុមារ និងរបៀបគេចពីការចាប់ខ្លួនប៉ុន្តែបុរសម្នាក់នោះតាមពិតជាជនបង្កប់របស់ FBI។

ភ័ស្តុតាងបង្ហាញថាគាត់បានមកកម្ពុជា ១២ ដងចន្លោះពីឆ្នាំ ២០១០ និងការចាប់ខ្លួនគាត់នៅឆ្នាំ ២០១៣ ពេលដែលគាត់បានថតវីដេអូអាសអាភាសរវាងគាត់ និងកុមារនៅក្នុងអំពើផ្លូវភេទ។

លោក ង៉ែត ធី នាយកប្រតិបត្តិនៅមជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារបានថ្លែងថាការកាត់ទោសឲ្យជាប់ពន្ធនាគារ ១៨ ខែនេះគឺជា «ឧទាហរណ៍មួយ» បង្ហាញទៅជនបរទេសដែលឆ្លៀតឱកាសកេងប្រវ័ញ្ចផ្លូវភេទលើកុមារក្នុងប្រទេសកម្ពុជា។

លោកបន្តថា៖ «កុមារគឺងាយរងគ្រោះណាស់ជាពិសេសអ្នកក្រវាកើតឡើងច្រើនឡើងៗក្នុងប្រទេសកម្ពុជា។

website_news/2016280301.txt · Last modified: 2017/02/28 11:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki