website_news:2016280403

តុលាការកំពូល សម្រេចជម្រះក្តី ស្រ្តីជនជាតិវៀតណាម ដែលជួញដូរក្មេងស្រី មិនគ្រប់អាយុជាច្រើននាក់

(http://www.dap-news.com/kh) គេហទំព័រដើមអំពិល ២៨ មេសា ២០១៦ 09:56 ដោយ: គិរី ID:055 ភំ្នពេញៈ តុលាការកំពូល និងបើកសវនាការជម្រះក្តី ជាសាធារណៈ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នេះ ចំពោះបណ្តឹងឧទ្ធរណ៍ របស់ស្ត្រីជនជាតិវៀតណាមម្នាក់ ដែលត្រូវបានផ្តន្ទាទោស២០ឆ្នាំ ពីបទជួញដូរមនុស្ស និងសញ្ចារកម្ម លើកុមារពុំទាន់គ្រប់ អាយុជាច្រើននាក់ កាលពីកំឡុងឆ្នាំ២០០៦។

យោងតាមដីកាកោះ ហៅរបស់តុលាការកំពូល បានបង្ហាញថា ជនជាប់ចោទឈ្មោះ ជឿង ធីសាង អាយុ៣៨ឆ្នាំ ជាប់ចោទពីបទជួញដូរ មនុស្សនិងសញ្ចារកម្ម ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៦ ហើយសវនាការនេះ ដឹកនាំដោយលោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោកអគ្គព្រះរាជអាជ្ញារង ឈួន ចាន់ថា ជាតំណាងមហាអយ្យការ។

គួររំលឹកថា កាលពីឆ្នាំ ២០០៦ ឈ្មោះ ជឿង ធីសាង បាននាំក្មេងស្រី ៤នាក់ មានអាយុពី១០ទៅ១១ ឆ្នាំ បីនាក់ និងអាយុ២០ ឆ្នាំម្នាក់ប្រគល់ទៅឲ្យឈ្មោះ Michael Joseph Pepe ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិអាមេរិក ជាគ្រូបង្រៀនភាសាអង់គ្លេស ដើម្បីយកទៅចិញ្ចឹម និងរៀនសូត្រ តែត្រូវជននេះប្រព្រឹត្តអនាចារ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួន តាមការស្នើសុំពីស្ថានទូត សហរដ្ឋអាមេរិក ដើម្បីនាំខ្លួន Michael យកទៅកាត់ទោសនៅអាមេរិក។ ក្រោយការស្រាវជ្រាវ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ជឿង ធីសាង រួចត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស២៧ឆ្នាំ តែក្រោយមកត្រូវបាន សាលាឧទ្ធរណ៍ បន្ថយទោសត្រឹម២០ឆ្នាំវិញ៕

website_news/2016280403.txt · Last modified: 2017/02/28 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki