website_news:2016280404

ឆ្នាំ២០១៥ ក្រសួងយុត្តិធម៌ បង្រ្កាបករណីជួញដូរមនុស្សនៅ ៥៦០សំណុំរឿង

(http://www.freshnewsasia.com) 2016-04-28

(ភ្នំពេញ)៖ នៅឆ្នាំ២០១៥កន្លងមកនេះ ក្រសួងយុត្តិធម៌បានបង្រ្កាបបទល្មើសជួញដូរមនុស្ស បានចំនួន ៥៦០សំណុំរឿង ក្នុងនោះ មានសំណុំរឿងស្ថិតនៅក្នុងដៃអយ្យការ២៦៣, សំណុំរឿងនៅចៅក្រមស៊ើប សួរមានសំណុំរឿងចំនួន១៤៣ និងចុងក្រោយ នៅអង្គភាពតុលាការ មានចំនួន ១៥៤សំណុំរឿង។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ដែលបានបង្ហាញឲ្យដឹង នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៥និងលើកទិសដៅ ការងារប្រចាំឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦។ នៅក្នុងពិធីនេះមានការចូលរួមពីលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ និង ក្រុមការងារជាច្រើនរូបទៀត។

គួរបញ្ជាក់ថា ក្រសួងយុត្តិធម៌ គឺជាផ្នែកមួយនៃយន្តការថ្នាក់ជាតិប្រយុទ្ធប្រឆាំង នឹងអំពើជួញដូរមនុស្ស មានតួនាទីពង្រឹងការ អនុវត្តច្បាប់ ស្តីពីការ បង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕

website_news/2016280404.txt · Last modified: 2017/02/28 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki