website_news:2016280405

នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៥

(http://www.freshnewsasia.com) 2016-04-28

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៥ និងលើកទិសដៅអនុវត្តបន្ដសម្រាប់ឆ្នាំ២០១៦ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។ នៅក្នុងពិធីបិទអង្គសន្និបាត នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឱ្យ នាយកដ្ឋានជំនាញ និងគ្រប់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ត្រូវពង្រឹងសមត្ថភាពជំនាញបន្ថែមទៀត ដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ។ ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានឧបត្ថម្ភថវិកាដល់ស្នងការដ្ឋាននគរបាលទាំង២៤ខេត្ត ដោយក្នុងមួយខេត្តទទួលបាន២០ម៉ឺនរៀល និងបានរៀបចំការពិសារបាយសាមគ្គី នៅភោជនីយដ្ឋាន ទន្លេបាសាក់២ ផងដែរ៕

website_news/2016280405.txt · Last modified: 2017/02/28 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki