website_news:2016280704

កងទ័ពជើងទឹកអ៊ីតាលីបានជួយសង្គ្រោះជនអន្តោប្រវេសន៍ ៤៧២នាក់ពីទូកឈើមួយគ្រឿងនៅសមុទ្រមេឌីទែរ៉ាណេ

(http://bayontv.com.kh) 28/07/2016

អ៊ីតាលី៖ កាលពីថ្ងៃពុធម្សិលមិញកងទ័ពជើងទឹកអ៊ីតាលី បានបង្ហាញវីដេអូពីការសង្គ្រោះជនអន្តោប្រវេសន៍ ៤៧២នាក់ ចេញពីទូកឈើមួយគ្រឿងស្ថិតនៅលើសមុទ្រនៃតំបន់ស៊ីស៊ីលី។

សេចក្តីរាយការណ៍បន្តថា ទូកឈើមួយគ្រឿងនេះបើកបរក្នុងស្ថានភាពលំបាកយ៉ាប់យឺន និងត្រូវបានកងទ័ពជើងទឹកអ៊ីតាលីដែលល្បាតតាមសមុទ្រប្រទះឃើញ និងជួយកាលពីថ្ងៃអង្គារកន្លងទៅ ខណៈពួកគេបានស្រែកដង្ហោយឲ្យជួយ។ ក្នុងចំណោមជនអន្តោប្រវេសន៍ទាំងនោះមានកុមារជាច្រើននាក់ និងត្រូវបានគេបញ្ជូនទៅកាន់តំបន់ក្រូតូនរបស់ប្រទេសអ៊ីតាលី។ នៅពេលនេះគេមិនទាន់បានលំអិតអំពីសញ្ជាតិកំណើត របស់ក្រុមអន្តោប្រវេសន៍ចេញមកពីប្រទេសណាមួយនៅឡើយទេ៕ អត្ថបទ៖ រិទ្ធី

website_news/2016280704.txt · Last modified: 2017/03/10 12:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki