website_news:2016280903

អាជ្ញាធរថៃ បញ្ជូនពលករខ្មែរម្នាក់ ខណៈពេលចាប់ខ្លួន បានកំពុងឆ្លងដែន កាប់ឈើក្រញូង

(http://www.dap-news.com/kh) អង្គារ, ២៧ កញ្ញា ២០១៦ 20:24 ដោយ: ដើមអម្ពិល ID:038

ឧត្តរមានជ័យៈ នៅម៉ោង១និង ៣០នាទី រសៀល នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ អាជ្ញាធរថៃបានបញ្ចូន ពលរដ្ឋខ្មែរម្នាក់ ឈ្មោះ ឈុន សំអន ភេទប្រុស អាយុ 55ឆ្មាំ រស់នៅ ភូមិរំដួលវាសនា សង្កាត់បន្សាយរាក់ ក្រុងសំរោងខេត្តឧត្តរមានជ័យ ។

តាមរបាយការណ៍របស់អាជ្ញាធរថៃបានអោយដឹងថា ពលករម្នាក់ខាងលើត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី25 ខែកញ្ញា ឆ្នាំ2016 ដោយកំពុងឡើងឆ្លងដែនចូលទឹកដីលួចកាប់ឈើក្រញូងតាមច្រករបៀងអូស្វាយ ស្ថិតក្នុងភូមិអូស្វាយ ឃុំអូស្វាយ ស្រុកត្រពាំងប្រាសទ ខេត្តឧត្តរមានជ័យ និងបញ្ជូនទៅឃុំខ្លួន នៅស្រុកខាន់តាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ ។ បន្ទាប់ពីឃុំខ្លួននៅប្រទេសថៃនិងធ្វើកំណត់ហេតុរួចក៍បានបញ្ជូនមកប្រគលអាជ្ញាធរកម្ពុជាវិញតាមច្រកអន្តរៈជសតិជាំសាង៉ាំ នៃស្រុកអន្លង់វែង ខែត្តឧត្តរមានជ័យ និងបន្តរប្រគល់អោយកម្លាំងនគរបាលការពារព្រុំដែនជើងគោកនៃវរៈសេនាតូចលេខ905 ដើម្បីអប់រំនិងដោះលែងអោយទៅស្រុកកំណើតវិញ ៕

website_news/2016280903.txt · Last modified: 2017/03/12 17:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki