website_news:2016280904

អាជ្ញាធរប្រទេសថៃបានដោះលែងប្រជាពលរដ្ឋកម្ពុជាម្នាក់ ឲ្យវិលមកស្រុកកំណើតវិញ

(http://www.rasmeinews.com) ដោយ ៖គូលែន ថ្ងៃទី 27 កញ្ញា 2016 ម៉ោង 01:03:PM

(ឧត្តរមានជ័យ): ប្រជាពលរដ្ឋកម្ពុជាម្នាក់ត្រូវបានអាជ្ញាធរប្រទេសថៃធ្វើការដោះលែងហើយបញ្ជូនមកអោយកម្ពុជាវិញ បន្ទាប់ពីយុវជនរូបនោះឆ្លងដែនខុសច្បាប់ទៅកាប់ ឈើគ្រញូង ក្នុងទឹកដីរបស់គេ។

ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានអាជ្ញាធរថៃបញ្ជូនខ្លួន មកអោយកម្ពុជានៅច្រកអន្តរជាតិជាំស្រងាំ កាលពីវេលាម៉ោង១៤រសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ហើយអាជ្ញាធរកម្ពុជា បានទទួលយកនិងធ្វើការអប់រំ បន្ទាប់មកក៏បញ្ជូនទៅកាន់ស្រុកកំ ណើតដើមវិញ។សមត្ថកិច្ចបាននិយាយថា យុវជនកម្ពុជានោះមានឈ្មោះ លេស ជែ ភេទប្រុស អាយុ១៦ឆ្មាំ រស់នៅ ភូមិចំណាក់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានបញ្ជាក់ថា យុវជនរូបនោះត្រូវបានទាហានថៃចាប់ខ្លួន កាលពីថ្ងៃទី២១ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចច្រកអូស្វាយ ក្នុងខេត្តអ៊ូប៊ុន ប្រទេសថៃ ដែលឈមគ្នានឹងកម្ពុជា ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ក្រោយពីចាប់ខ្លួន ជនរូបនោះ ត្រូវបានអាជ្ញាធរថៃ យកទៅដាក់ពន្ធនាគារខេត្តស៊ីសាកេត តាំងពីពេលនោះមក រហូតមកដល់ពេលបច្ចុប្បន្ន ជនរូបនោះជាប់ពន្ធនាគារ រយៈពេលជាង២ខែ ៕ S.LV

website_news/2016280904.txt · Last modified: 2017/03/12 17:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki