website_news:2016280905

ប៉ូលិសឃាត់ខ្លួនពលរដ្ឋខ្មែរ៥នាក់ ចង់ឆ្លងដែនកាប់គ្រញូង

(http://www.arey-news.com) ថ្ងៃទី 27 September 2016 ម៉ោង 1:04 pm)

ឧត្តរមានជ័យ ៖ កាលពីថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១៦ កម្លាំងយោធាផ្នែកសឹករងស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ុន បូរ៉ាន់ ជាមេបញ្ជាការបានឃាត់ខ្លួនពលរដ្ឋខ្មែរ៥នាក់ ដែលព្យាយាមឡើងភ្នំឆ្លងដែនទៅរកកាប់ឈើគ្រញូងក្នុងទឹកដីថៃ និងរឹបអូសបានកាំភ្លើងចំនួន២ដើមផងដែរស្ថិតនៅចំណុចក្បាលអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

កាលពីល្ងាចថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៦ ថាដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ បានដាក់បទបញ្ជាដល់តាមបណ្តាកងឯកភាពធ្វើការទប់ស្កាត់រាល់ពលរដ្ឋខ្មែរឡើងភ្នំ និងបទល្មើសផ្សេងៗ។

ការឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន៥នាក់ ដែលព្យាយាមឡើងភ្នំឆ្លងដែន ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ លោកក៏ធ្វើរបាយការណ៍ បញ្ជូនពលរដ្ឋខ្មែរទាំងនោះ ទៅស្នាក់ការកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ធ្វើការកសាងសំណុំរឿងទៅតុលាការ ។ ហើយនៅពេលកម្លាំងរបស់លោកធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរទាំង៥នាក់ ដោយបានរឹបអូសអាវុធចំនួន២ដើម គឺកាំភ្លើងម៉ាកAKស្វាយបត់មួយដើម មានគ្រាប់ចំនួន២០គ្រាប់ និងកាំភ្លើងប្រភេទច្នៃឆ្នុកដូងចំនួន១ដើម ៕

website_news/2016280905.txt · Last modified: 2017/03/12 17:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki