website_news:2016281001

ពលករខ្មែរ៤នាក់ ដែលចោរសមុទ្រ ចាប់ធ្វើចំណាតខ្មាំង នៅសុម៉ាលី នឹងមកកម្ពុជាវិញ ថ្ងៃ៣០តុលា

(http://dap-news.com/kh) ព្រហស្បតិ៍, ២៧ តុលា ២០១៦ 13:06 ដោយ: ព្រឿង វិសាល ID:019

ភ្នំពេញ៖ ពលករខ្មែរ៤នាក់ ដែលក្រុមចោរសមុទ្រ របស់ប្រទេសសុម៉ាលី ចាប់ធ្វើជាចំណាតខ្មាំង អស់រយៈពេលជិត៥ឆ្នាំ មកហើយនោះ នឹងត្រូវបញ្ជូលមក ប្រទេសកម្ពុជាវិញនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ខាងមុខ នេះបើតាមការលើកឡើងលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួង ការបរទេសខ្មែរ។

លោក ជុំ សុន្ទរី បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចជំនួប រវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង លោក Daniel R. Russel ឧបការី រដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ថា ពលករខ្មែរ៤នាក់នោះ នឹងត្រូវបញ្ជូនមកដល់ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី២៨តុលានេះ ហើយអគ្គរាជទូតកម្ពុជា នឹងធ្វើដំណើរទៅទទួល ពលករខ្មែរទាំងនោះ នៅព្រលានយន្តហោះនៅទីក្រុងម៉ានីល ហើយនឹងបន្ត ធ្វើការបញ្ជូនពួកគាត់ មកប្រទេសកម្ពុជាវិញ យ៉ាងឆាប់រហ័ស ត្រឹមថ្ងៃទី៣០ ខែតុលានេះ៕

website_news/2016281001.txt · Last modified: 2017/03/13 11:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki