website_news:2016281002

តុលាការសម្រេចឃុំខ្លួន បុរសម្នាក់ពីបទរួមភេទ ជាមួយអនិតិជន

(http://dap-news.com/kh) សុក្រ, ២៨ តុលា ២០១៦ 10:00 ដោយ: នួន សត្យា ID:103

កំពង់ចាម៖ លោក ខៀវ សន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ បានចេញដីកាបង្គាប់ ឲ្យឃុំខ្លួនឈ្មោះ ម៉ាន ហាំសះ ហៅញ៉ុញពីបទនាំយកអនីតិជនជាអាទិ៍ចេញដោយ មិនស្របច្បាប់ និងរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។ ជនជាប់ចោត ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

គួររំលឹកថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋានស្រុកព្រៃឈរបានប្រើប្រាស់ជំនាញ បង្រ្កាប ករណីនាំយកអនីតិជនជាអាទិ៍ ចេញដោយមិនស្របច្បាប់ និង រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ១ករណីនិងឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ម៉ាន ហាំសះ ហៅញ៉ុញ ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរឥស្លាម រស់នៅភូមិព្រៃខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយទៅតាម បញ្ញត្តិច្បាប់ មាត្រា០៩ និងមាត្រា៤២ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕

website_news/2016281002.txt · Last modified: 2017/03/13 11:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki