website_news:2016281204

សពពលករ២នាក់ស្លាប់ដោយជម្ងឺត្រូវសមត្ថកិច្ចថៃបញ្ជូនមកខ្មែរហើយ

(http://ppt-news.net) ចេញផ្សាយ ថ្ងៃទី 28/12/2016

ខេត្តបន្ទាយមានជ័យ ៖ សពពលករខ្មែរ២នាក់ស្លាប់ដោយជម្ងឺផ្សេងៗពីគ្នាធ្វើការនៅស្រុកថៃនោះត្រូវបានស្ថានអគ្គ កុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃ បានសហការជាមួយតម្រួចថៃនិងអាជ្ញាធរថៃបានបញ្ជូនសពដែលបាន ស្លាប់ដោយជម្ងឺនៅក្នុងមន្ទីរពេទ្យផាយ៉ាប្រទេសថៃ ទីក្រុងបាងកក ចំនួន២នាក់នោះដឹកមកតាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីយកទៅប្រគល់ឲ្យក្រុមគ្រសារយក ទៅធ្វើបុណ្យ នៅស្រុករៀងខ្លួនវិញអស់ហើយ។

លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹង ថាសពពលករ ខ្មែរទាំង២នាក់នោះមានឈ្មោះលឹម អេង ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិច្បារអំពៅ ឃុំកៀនស្វាយ ខេត្ត កណ្តាល ស្លាប់ដោយជម្ងឺលើសឈាម កាលពីថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០១៦ វេលម៉ោង៨យប់ សពទី២មានឈ្មោះ អាន វ៉ា ភេទប្រុស អាយុ៧៤ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្លាប់ដោយជម្ងឺសួត កាលពីថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០១៦វេលាម៉ោង៨យប់។

លោកវរសេនីយ៍ត្រី ជា ដា បានបញ្ជាក់ឲ្យដឹងទៀតថា សពក្រោយពីបញ្ជូនមកដល់ច្រកទ្វារអន្តរជាតិហើយ នោះ ក្រុមគ្រួសារ បានមកទទួលយកសពដាក់រថយន្តផ្សេងដើម្បីបន្តដំណើរទៅកាន់ស្រុកកំណើតយកទៅធ្វើ បុណ្យ តាមប្រពៃណីរៀងខ្លួនអស់ហើយ៕

website_news/2016281204.txt · Last modified: 2017/03/17 14:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki