website_news:2016281205

បញ្ជូនសពពលករខ្មែរ ស៊ីឈ្នួល នៅប្រទេសថៃ ២នាក់ មកស្រុកវិញ

(http://www.cen.com.kh) ថ្ងៃទី 28 ធ្នូ 2016, ម៉ោង 10:12:AM ដោយ: បន្ទាយ

បន្ទាយមានជ័យ: សពពលករខ្មែរចំនួន២នាក់ ដែលស្លាប់ នៅប្រទេសថៃនោះ ត្រវបានស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ សហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចថៃ បានបញ្ជូនមកតាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ហើយឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។

លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនរងគ្រោះ ១.ឈ្មោះជុំ វរិន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិកៀនស្វាយ ឃុំស្វាយរៀង ស្រុកស្វាយរៀង ខេត្តស្វាយរៀង ស្លាប់ដោយសារជំងឺបៀតបៀន កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៤និង២០នាទី នៅខេត្តសាមុតប្រាកាន ប្រទេសថៃ។ ២.ឈ្មោះ សូម សុភី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរ ជាកម្មកររោងចក្រ នៅខេត្តសាមុតប្រាកាន ប្រទេសថៃ ស្លាប់ដោយធ្វើអត្តឃាត ចង ក កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង២និង៤៥នាទី៕N/S

website_news/2016281205.txt · Last modified: 2017/03/17 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki