website_news:2016290104

បញ្ជូនសពពលករខ្មែរម្នាក់ ដែលបានស្លាប់ ក្នុងជម្លោះ ពេលផឹកស៊ី ក្នុងទឹកដីថៃ

(http://bayontv.com.kh/29/01/2016)

បន្ទាយមានជ័យ ៖ អគ្គកុងស៊ុលខ្មែរសហការជាមួយអាជ្ញាធរថៃ បានបញ្ជូនសពពលករខ្មែរម្នាក់ ដែលបានស្លាប់ ក្នុងជម្លោះ ពេលផឹកស៊ីជាមួយកម្មករដូចគ្នា នៅខេត្តសាមុត ប្រាកាន ប្រទេសថៃត្រឡប់មកកម្ពុជា វិញតាមច្រកអន្តរជាតិប៉ោយប៉ែត កាលពីយប់ម៉ោង៧និង៣០ នាទីថ្ងៃទី២៨ មករា២០១៦ ។ យោងតាមរបាយការរបស់លោក ងែត ប៊ុនលី អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវប្រទេសថៃបានអោយដឹងថា សពជនរងគ្រោះដែលបានបញ្ជូនមកកម្ពុជា វិញកាលពីយប់ថ្ងៃទី២៨ មករា ២០១៦មានឈ្មោះ ម៉ម ឌិត ភេទប្រុសអាយុ២៥ឆ្នាំមានទីលំនៅភូមិជ្រាប់ចាស់ឃុំជប់វារី ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ បានចូលទៅធ្វើការនៅប្រទេសថៃ ជាកម្មករនៅខេត្តសាមុត ប្រាកាន ហើយត្រូវបានស្លាប់ ក្នុងករណីជម្លោះពេលផឹកស៊ីជាមួយពលករខ្មែរ ដូចគ្នាកាលពីម៉ោង១៦ និង៥០នាទីថ្ងៃទី២៧ មករា២០១៦។ សពជនរងគ្រោះក្រោយពីដឹកមកដល់ទឹកដីកម្ពុជាត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជក់ថា សម្រាប់ឆ្នាំ២០១៥ កន្លងទៅនេះ មានពលរដ្ឋចំណាកស្រុកស្របច្បាប់ និងមិនស្របច្បាប់ស្លាប់ ដោយមូលហេតុផ្សេងៗចំនួន២១៣ ក្នុងនោះស្រី ៥១នាក់ កើនជាងឆ្នាំ២០១៤ ៨៤នាក់ ស្មើ៦៥,១២ភាគរយ។ ដោយឡែកឆ្នាំ២០១៥ មានពលករខែ្មរចេញទៅធ្វើការតាមរយះក្រុមហ៊ុនមានចំនួន ៣៥០៧៩ នាក់ ហើយត្រូវថៃចាប់បញ្ជូនមកវិញមានចំនួន ៦១១០៧នាក់៕

website_news/2016290104.txt · Last modified: 2017/08/24 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki