website_news:2016290105

ជនអន្តោប្រវេសន៍មកដល់ទឹកដីស៊ែប៊ីតាមព្រំដែនប្រទេសម៉ាសេដូនី

(http://bayontv.com.kh/ 28/01/2016)

អន្តោប្រវេសន៍ និងជនភៀសខ្លួនបានបន្តមកដល់ទឹកដីប្រទេស ស៊ែប៊ី (Serbia) ពីប្រទេសម៉ាសេដូនីកាលពីម្សិលមិញ ភាគច្រើននៃពួកគេបានមកដល់ជាមួយក្មេងៗ។ យោងតាមគណៈកម្មការ សម្រាប់ជនភៀសខ្លួន និងការធ្វើអន្តោប្រវេសន៍ឲ្យដឹងថា មានការកើនឡើង នៃចំនួនជនភៀសខ្លួនក្នុងពេលថ្មីៗនេះ។ ជនអន្តោប្រវេសន៍ត្រូវបានធ្វើដំណើរដោយរថយន្តក្រុង ពីទីក្រុងតូចមួយរបស់ ប្រទេស ស៊ែប៊ី មីរ៉ាតូវ៉ាក់ ទៅកាន់ទីក្រុងជាប់ព្រំដែនជាមួយប្រទេសម៉ាសេដូនី ប្រេសូវ៉ូ ទៅមជ្ឈមណ្ឌលចុះឈ្មោះជនអន្តោប្រវេសន៍មួយកន្លែង។ រដ្ឋមន្ត្រីទទួលបន្ទុកបញ្ហាជនអន្តោប្រវេសន៍របស់ប្រទេសស៊ែប៊ី លោក អាឡេកសាន់ឌ័រ វ៉ូលីន (Aleksandar Vulin) បាននិយាយក្នុងរបាយការណ៍មួយថា ចាប់ពីថ្ងៃពុធម្សិលមិញនេះតទៅ ជនអន្តោប្រវេសន៍ នឹងមិនអាចបន្តដំណើរទៅមុខបានទេ លុះត្រាពួកគេបង្ហាញបំណងស្វែងរកសុំសិទ្ធជ្រកកោន លើដែនដីនៃប្រទេសអូទ្រីស និងអាល្លឺម៉ង់ជាមុនសិន។ អង្គការយូនីសេហ្វ (UNICEF) បានចេញការព្រមានមួយថា ការមកដល់របស់ក្មេងៗ ក្នុងភាគខាងត្បូងអឺរ៉ុបស្ថិតក្នុងស្ថានភាពនឿយហត់ផ្នែករាងកាយ, តក់ស្លុត, ប្រកបដោយគ្រោះថ្នាក់ និងជារឿយៗត្រូវការជាចាំបាច់នូវជំនួយវេជ្ជសាស្ត្រ៕ អត្ថបទ៖ សុខមាន

website_news/2016290105.txt · Last modified: 2017/02/24 15:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki