website_news:2016290106

ជនអន្តោប្រវេសន៍ស្នាក់នៅជំរុំបណ្ដោះអាសន្នក្នុងប្រទេសអាល្លឺម៉ង់បានត្រឡប់ទៅកាន់ប្រទេសអ៊ីរ៉ាក់វិញ

(http://bayontv.com.kh/ 28/01/2016)

អ៊ីរ៉ាក់៖ ជនអន្តោប្រវេសន៍អ៊ីរ៉ាក់ដែលធុញទ្រាន់នឹងការធ្វើដំណើរយ៉ាងយូរសម្រាប់សុំ សំណៅឯកសារសិទ្ធជ្រកកោន, អំពើហិង្សា និងស្ថានភាពយ៉ាប់យឺនរងការមើលងាយ នៅជំរុំស្នាក់នៅបណ្ដោះអាសន្នក្នុងប្រទេសអាល្លឺម៉ង់ បានវិលត្រឡប់ទៅកាន់ប្រទេសអ៊ីរ៉ាក់វិញកាលពីម្សិលមិញ។

ជនអន្តោប្រវេសន៍ទាំងអស់បានមកដល់ក្នុងភាគខាងជើង ទីក្រុងរបស់ជនជាតិភាគតិចឃឺតអឺបៀល លើឯកសារធ្វើដំណើរផ្លូវមួយចេញដោយស្ថានទូតអ៊ីរ៉ាក់ប្រចាំនៅទីក្រុងប៊ែរឡាំង។ ចំនួនជនភៀសខ្លួនយ៉ាងច្រើននៃពលរដ្ឋអ៊ីរ៉ាក់ ក្នុងប្រទេសអាល្លឺម៉ង់កំពុងជ្រើសរើសត្រឡប់ទៅកាន់ប្រទេស របស់ពួកគេវិញ ជាមួយនីតិវិធីសុំសិទ្ធជ្រកកោនយឺតយ៉ាវក្នុងប្រទេសមួយ ទទួលលំហូរចូលអ្នកសុំសិទ្ធជ្រកកោនចំនួន ១លាន ១សែននាក់កាលពីឆ្នាំមុនដែលភាគច្រើន នៃពួកគេនៅកំពុងរស់នៅក្នុងជម្រកបណ្ដោះអាសន្ននៅឡើយ។ តាមទិន្នន័យរបស់ក្រសួងមហាផ្ទៃអាល្លឺម៉ង់បង្ហាញថា ការឆ្លងព្រំដែនរបស់ពលរដ្ឋអ៊ីរ៉ាក់ ត្រឡប់ទៅកាន់ផ្ទះកំណើតរបស់ពួកគេ វិញ បានចាប់ផ្ដើមកើនឡើងក្នុងខែកញ្ញា ដែលនៅពេលនោះមានចំនួន ៦១នាក់បានចាកចេញ, ចន្លោះប្រមាណ១០នាក់ក្នុងមួយខែនៃរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ។ នៅក្នុងខែធ្នូចំនួនអ្នកត្រឡប់ទៅប្រទេសពួកគេវិញកើនដល់ ២០០នាក់។ ចំណែកអ្នកត្រឡប់ទៅកាន់ប្រទេសវិញម្នាក់ បាននិយាយនៅប្រលានយន្តហោះអឺបៀលថា គួរឲ្យស្ដាយណាស់!ដែលគេមិនអាចឈានទៅដល់ក្ដីស្រមៃបាន គេចង់ទៅរស់នៅទីនោះ ប៉ុន្តែផ្ទុយទៅវិញ គេស្ទើរតែបាត់បង់ជីវិត, រងការជិះជាន់នៅទីនោះ ដូច្នេះទើបគេត្រឡប់ទៅវិញ។ អង្គការសិទ្ធិមនុស្សក្នុងអឺរ៉ុបដែលជាអង្គការពិភពលោកនិយាយពី រឿងនេះមិនមាននៅទីនោះទេ៕ អត្ថបទ៖ សុខមាន

website_news/2016290106.txt · Last modified: 2017/02/24 15:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki