website_news:2016290107

ជនអន្តោប្រវេសន៍ជាប់នៅតាមព្រំដែនក្រិក និងម៉ាសេដូនីកំពុងជួបប្រទះនឹងបញ្ហាអាកាសធាតុយ៉ាងអាក្រក់

(http://bayontv.com.kh/ 29/01/2016)

ក្រិក៖ ក្រុមជនអន្តោប្រវេសន៍នឿយហត់ពីការធ្វើដំណើរ បានបន្តរង់ចាំនៅជំរុំមួយជិតភូមិអ៊ីដូមីនី( Idomeni) របស់ក្រិកកាលពីម្សិលមិញក្នុងស្ថានភាពអាកាសធាតុអាក្រក់ សម្រាប់ការបើកច្រកព្រំដែនរវាងប្រទេសក្រិក-ម៉ាសេដូនី និងស្វែងរកផ្លូវមានសុវត្ថិភាពទៅ កាន់ដែនដីអឺរ៉ុបភាគខាងលិច។ ចំនួនជនអន្តោប្រវេសន៍មកដល់ព្រំដែនភាគខាងជើងក្រិកបានបន្តកើន ឡើង។ បុរស,ស្ត្រី និងកុមារដណ្ដប់ភួយ បង្ខំសម្រាកយកកម្លាំងក្នុងជំរុំតង់ ឬនៅជុំវិញភ្នក់ភ្លើងទប់ទល់នឹងអាកាសធាតុចុះត្រជាក់ ខណៈពួកគេកំពុងស្នាក់នៅក្នុងតំបន់គ្មានមនុស្សរស់នៅ។ ពួកគេបានបន្តរង់ចាំជាមួយភាពភ័យខ្លាចថា បើសហភាពអឺរ៉ុបបង្កើនការរឹតបន្តឹងការគំរាមកំហែងរបស់ខ្លួន រារាំង ដំណើររបស់ពួកគេទៅប្រទេសក្រិកពីតំបន់ជិនហ្គិន( Schengen zone) ពួកគេប្រហែលនៅតែជាប់ក្នុងប្រទេសមានវិបត្តិថវិកានេះ។ មនុស្សជាង 1,000នាក់បានស្នាក់នៅក្នុងជំរុំជនអន្តោប្រវេសន៍មួយជិតភូមិអ៊ីដូមីនី ខណៈមនុស្សជាច្រើនទៀតកំពុងនៅស្ថានីយប្រេងឥន្ធនៈជិតព្រំដែន។ អ្នកសម្រប សម្រួលនៅទីភ្នាក់ងារផ្ដល់ជំនួយប្រាស៊ីក្នុងភូមិអ៊ីដូមីនី លោកស្រី កាទ័ររីណា ហ្គូឡា បាននិយាយថា ស្ថានភាព និងលក្ខខ័ណ្ឌពិតជាលំបាកខ្លាំងណាស់ដោយសារអាកាសធាតុ។ បើទោះជាពេលនេះមាន ព្រះអាទិត្យរះក្ដី ប៉ុន្តែសីតុណ្ហភាពចុះទាបខ្លាំងពេក ពិសេសនៅពេលយប់សីតុណ្ហភាពចុះក្រោមសូន្យ។ គួររម្លឹកថា ជនអន្តោប្រវេសន៍ជាង 1លាននាក់បានមកដល់ដែនដីអឺរ៉ុបកាលពីឆ្នាំមុន, ភាគច្រើនតាម រយៈប្រទេសក្រិក ហើយសហភាពអឺរ៉ុបកំពុងសម្លឹងមើលការប្រើប្រព័ន្ធគ្រប់គ្រង និងសម្របសម្រួល តាមព្រំដែនហ្វន់ថិច(Frontex) ដើម្បីជួយដល់ឆ្មាំសន្តិសុខព្រំដែនរវាងប្រទេសក្រិក និងម៉ាសេដូនី ដែលមិនមែនជាសមាជិកនៃសហភាពអឺរ៉ុប ឬតំបន់ជិនហ្គិន៕ អត្ថបទ៖ សុខមាន

website_news/2016290107.txt · Last modified: 2017/02/24 15:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki