website_news:2016290201

អ្នកនាំពាក្យក្រសួងការបរទេស៖ឆ្នាំ២០១៥ពលរដ្ឋខ្មែរ៥៧៣នាក់ត្រូវបានជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ

(http://www.cen.com.kh/ថ្ងៃទី 27 កុម្ភៈ 2016, ម៉ោង 07:29:AM) | ដោយ: មុនីរាជ

ភ្នំពេញ: នៅក្នុងឆ្នាំ២០១៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានតំណាងកម្ពុជា បានជួយដោះស្រាយរាល់បញ្ហាដែលកើតមានឡើងចំពោះពលករកម្ពុជា ដែលទៅធ្វើការនៅបរទេស ការរំលោភបំពានផ្សេងៗ ពីសំណាក់និយោជកមកលើពលករខ្មែរ ផ្ដល់ការគាំទ្រផ្នែកច្បាប់ ការទាមទារសំណងផ្សេងៗ ធ្វើទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចប្រទេសតាំងនៅអោយជួយសំរួលផ្តល់ប័ណ្ណការងារ និងទិដ្ឋាការស្នាក់នៅ ជូនពលករខ្មែរ ជួយសង្គ្រោះ និងសំរួលការធ្វើមាតុភូមិនិវត្តន៍ជូនពលរដ្ឋខ្មែរ បានចំនួន៥៧៣នាក់។ នេះបើតាមការបញ្ជាក់របស់លោកលោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា ពលរដ្ឋខ្មែរដែលជួយសង្គ្រោះ និងសំរួលការធ្វើមាតុភូមិនិវត្តន៍ជូនពលរដ្ឋខ្មែរ មកកម្ពុជាវិញចំនួន៥៧៣នាក់ ក្នុងនោះរួមមានៈ ស្ត្រីរងគ្រោះចំនួន៨២នាក់ ពីប្រទេសចិន។ ពលការិនី ចំនួន ៥៥នាក់ ពីប្រទេសម៉ាឡេស៊ី។ ពលករចំនួន៤២៧នាក់ ពីប្រទេសឥណ្ឌូណេស៊ី។ ពលរដ្ឋកម្ពុជាចំនួន០២នាក់ ពីប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ពលរដ្ឋកម្ពុជា ចំនួន០៦នាក់ ពីប្រទេសប៉ាពូញ៉ូហ្គីណេ និងចំនួន ០១ នាក់ ពីប្រទេស អាហ្វ្រិកខាងត្បូង។

website_news/2016290201.txt · Last modified: 2017/02/27 15:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki