website_news:2016290203

ស្ត្រីវ័យក្មេង ជនជាតិវៀតណាម ៥នាក់ លក់កាហ្វេ បំរើសេវា ផ្លូវភេទ នៅទីរួមស្រុកអូរយ៉ាដាវ ត្រូវនគរបាល បញ្ជូនទៅប្រទេសវៀតណាមវិញ

(http://www.dap-news.com Sunday, 28 February 2016 08:54 ដោយ៖ ស្រី សុផាន់ណា ID:009)

រតនគិរីៈ ស្ត្រីវ័យក្មេងជនជាតិវៀតណាម ៥នាក់ លក់កាហ្វេ បំរើសេវា ផ្លូវភេទនៅទីរួមស្រុក អូរយ៉ាដាវ ត្រូវនគរបាលអន្តោប្រវេសន៍ បញ្ជូនទៅប្រទេសវៀតណាម តាមច្រកទ្វារអូរយ៉ាដាវ កាលពី រសៀលថ្ងៃទី២៧ ខែកុម្ភៈ ម្សិលមិញនេះ បើតាមមន្ត្រីនគរបាល អន្តោប្រវេសន៍នៃស្នងការដ្ឋាននគរ បាល ខេត្តរតនគិរី ប្រាប់អោយដឹងយ៉ាងដូច្នេះ។

មន្ត្រីនគរបាលអន្តោប្រវេសន៍ នៃស្នងការនគរបាល ខេត្តរតនគិរី ប្រាប់បន្តទៀតថា ស្ត្រីវ័យក្មេង ជនជាតិវៀតណាម ខាងលើនេះ បំរើការងារ ក្នុងហាងកាហ្វេ នៅទីរួមស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ស្នាក់នៅគ្មានទិដ្ឋិការ និងគ្មានប័ណ្ណការងារ (ម្ចាស់ហាងកាហ្វេ ជនជាតិវៀតណាមឈ្មោះ ង្វៀន ធីថាញ់ម៉ាយ មានលិខិតអនុញ្ញាតិ ប្រកបអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម) ចុះហត្ថលេខាដោយ លោក ភួ ធាឡុំ ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តរតនគិរី កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ។

ក្រៅពីហាងកាហ្វេ បង្កប់សេវាផ្លូវភេទ មានម្ចាស់ហាងឈ្មោះ ង្វៀន ធីថាញ់ម៉ាយ នេះ នៅទីរួម ស្រុកអូរយ៉ាដាវ គេសង្កេតឃើញមាន ហាងកាហ្វេ បង្កប់សេវាផ្លូវភេទ ៤-៥ កន្លែងផ្សេងទៀត ដែល មានស្ត្រីជនជាតិ វៀតណាមក្មេងៗ កំពុងបំរើសេវាផ្លូវភេទ ប៉ុន្តែមិនទាន់បង្ក្រាប។ ដោយឡែកនៅ ទីរួមស្រុកបរកែវ ២-៣កន្លែង និងនៅ ទីរួមស្រុកកូនមុំ១កន្លែង (ជួលផ្ទះលោកភោគ បូរិទ្ធ អធិការស្រុក កូនមុំ ធ្វើខ្នងបង្អែកតែម្តង) ហាងខាងលើនេះ លក់កាហ្វេបង្កប់ សេវាផ្លូវភេទ។

ជាមួយគ្នានឹងសកម្មភាព បើកហាងកាហ្វេ បង្កប់សេវាផ្លូវភេទ នៅខេត្តរតនគិរីនេះដែរ ប្រជា ពលរដ្ឋសំណូមពរ អោយសមត្ថកិច្ចជំនាញ និងស្ថាប័ន ពាក់ព័ន្ធថ្នាក់លើមេត្តា ចុះបង្ក្រាប ព្រោះវាប៉ះ ពាល់ ដល់វប្បធម៌ ប្រពៃណី និងសេចក្តីថ្លៃថ្លូរ របស់ស្ត្រីខ្មែរ៕

website_news/2016290203.txt · Last modified: 2017/02/27 15:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki