website_news:2016290301

ពលករខ្មែរ២នាក់ ថៃបញ្ជូនមកកម្ពុជាវិញ ក្រោយពីជាប់ឃុំអស់ជាង១ឆ្នាំ ពីបទកាប់ឈើខុសច្បាប់

(http://bayontv.com.kh/) 28/03/2016

ឧត្តរមានជ័យ ៖ ពលរដ្ឋខ្មែរ២នាក់ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ កាលពី ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៦ តាមច្រកអន្តរជាតិជាំ សាង៉ាំ ស្ថិតនៅភូមិលើភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោយពីពលរដ្ឋទាំងអស់នោះ ជាប់ពន្ធនាគាអស់រយះពេលជាងមួយឆ្នាំ នៅក្នុងប្រទេសថៃ។

នគរបាលអន្តោប្រវេសន៍ច្រកជាំសាង៉ាំ បានឲ្យដឹងថា ពលរដ្ឋដែលថៃចាប់បញ្ជូនមកស្រុកកំណើតវិញមានឈ្មោះ ត្រី សី ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិកោះគ្រឹះស្នា ឃុំឬស្សី ស្រុកកំពង់ ត្រាច ខេត្តកំពត /២ឈ្មោះម៉ម ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងគុយ ឃុំល្បើក ស្រុកកំពង់ត្រាច ខេត្តកំពត ។

សមត្ថកិច្ចច្រកទ្វារ បានបញ្ជាក់ថា ពលរដ្ឋខ្មែររូបនេះ ត្រូវសមត្ថកិច្ចថៃ ចាប់ខ្លួនកាលពីថ្ងៃ១៩ ខែ១២ ឆ្នាំ២០១៥ពីបទឆ្លងដែនខុសច្បាប់ ចូលទៅកាប់ឈើក្រញូងក្នុងទឹកដី ថៃ តាមច្រកអូរស្វាយ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ក្រោយពីជាប់ ឃុំក្នុងពន្ធនាក្នុងខេត្តស៊ី សាកេត នៅប្រទេសថៃ ពលរដ្ឋរូបនោះ ត្រូវបានថៃដោះលេងឲ្យមានសេរីភាពនិងបញ្ជូនមកស្រុក កំណើតវិញហើយ៕

website_news/2016290301.txt · Last modified: 2017/02/28 11:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki