website_news:2016290303

ប៉ូលិសជប៉ុន ឃាត់ខ្លួនបុរសម្នាក់ ដោយសង្ស័យ បង្ខាំងក្មេងស្រី អាយុ១៥ឆ្នាំទុករំលោភ សេពសន្ធវៈអស់ រយៈពេល០២ឆ្នាំ

(http://www.dap-news.com/kh/) ថ្ងៃច័ន្ទ, ២៨ មិនា ២០១៦ 21:59 ប្រែសម្រួល: ម៉ៅ បុប្ផាមករា ID:038

ប៊ីប៊ីស៊ី៖ បុរសម្នាក់ដែលមានវ័យ២៣ឆ្នាំ បានត្រូវប៉ូលិសជប៉ុន ធ្វើការឃាត់ខ្លួនកាលពីព្រឹក ថ្ងៃចន្ទនេះ បន្ទាប់ពីពួកគេ បើកប្រតិបត្តិការស៊ើប អង្កេតដឹងថា បុរសរូបនេះមានជាប់សង្ស័យ នឹងករណីបង្ខាំង ក្មេងស្រីអាយុ១៥ឆ្នាំ ម្នាក់ទុករំលោភ សេពសន្ធវៈអស់រយៈពេល០២ឆ្នាំ ។ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៦ថា ក្មេងស្រីអាយុ១៥ឆ្នាំ បានព្យាយាមរត់គេចចេញ និងស្រែកហៅឲ្យប៉ូលិសជួយដល់រូបនាង កាលពីថ្ងៃអាទិត្យ ខណៈដែល ជនសង្ស័យចាប់រំលោភសេពសន្ធវៈ លើរាងកាយនាងចេញទៅក្រៅផ្ទះ ដោយចាក់សោរទុកនាងឲ្យនៅក្នុងអគារមួយកន្លែង នៅក្រុងតូក្យូ ។

ប៉ូលិសបានរកឃើញបុរសដែលជាជនសង្ស័យធ្វើបាបក្មេងស្រីរងគ្រោះនៅរយៈចម្ងាយ១០០គីឡូម៉ែត្រ នៅតំបន់ Shizuoka ខណៈដែលបុរសរូបនេះគិតចង់ធ្វើអត្តឃាតខ្លួនឯង ។ គេបានដឹងថា បុរសដែលជាជនសង្ស័យ បានចាប់ក្មេងស្រីរូបនេះតាំងពីខែមិនា ឆ្នាំ២០១៤ ដែលរូបគេបានតាំងខ្លួន ជាមេធាវីម្នាក់ធ្វើការឲ្យឳពុកម្តាយរបស់ក្មេងស្រីរងគ្រោះដែលលែងលះគ្នា ។ អាជ្ញាធរបានធ្វើការចាប់ខ្លួនបុរសដែលគេស្គាល់ឈ្មោះថា Kabu Terauchi នៅថ្ងៃអាទិត្យ បន្ទាប់ពីរូបគេព្យាយាម ប្តូរទីតាំងនៃការបង្ខាំងក្មេងស្រីនេះ ។

ប៉ូលិសនៅក្នុងតំបន់បាននិយាយថា ក្មេងស្រីរងគ្រោះហាក់បីដូចជាមាន សតិមិនសូវសប្យាយចិត្តឡើយ ។ ជនសង្ស័យឈ្មោះ Terauchi បានត្រូវប៉ូលិសឃាត់ខ្លួនបាន នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីប៉ូលិស បានទទួលព័ត៌មានច្បាស់ការណ៍ពីបុរសម្នាក់ដែលឃើញដើរមានប្រឡាក់ឈាមជាប់នឹងខ្លួន ។ ជនសង្ស័យត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រោះរូបគេមានរបួសស្នាមត្រង់ក តែមិនប៉ះពាល់ដល់អាយុជីវិតនៅឡើយទេ ៕

website_news/2016290303.txt · Last modified: 2017/02/28 11:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki