website_news:2016290304

ក្រុមអន្តោប្រវេសន៍រាប់រយនាក់តវ៉ាទាមទារឲ្យមានការបើកព្រំដែនតាមប្រទេសមួយចំនួន ក្នុងពេលពួកគេបានជាប់គាំងទៅណាមិនរួច

(http://bayontv.com.kh) 28/03/2016

ក្រិក៖ សេចក្តីរាយការណ៍ឲ្យដឹងថា ក្រុមអន្តោប្រវេសន៍រាប់រយនាក់បានជាប់នៅក្នុងជំរុំស្នាក់នៅ ធ្វើពីតង់កៅស៊ូតូចៗសម្រាប់លំហែកាយតាមព្រំដែនប្រទេសក្រិក ជាប់ជាមួយព្រំដែនម៉ាសេដូនីបានប្រមូលផ្តុំគ្នាតវ៉ាកាលពីថ្ងៃអាទិត្យម្សិលមិញ។ នៅក្នុងការតវ៉ានេះក្រុមអន្តោប្រវេសន៍មានបំណងទាមទារ សុំឲ្យបើកចំហព្រំដែនរបស់ប្រទេសទាំងពីរឡើងវិញ ដើម្បីឲ្យពួកគេធ្វើដំណើរបន្តទៅតំបន់បស្ចិមប្រទេស បើទោះបីមានព័ត៌មានពីសហភាពអឺរ៉ុបប្រកាសថា ត្រូវបញ្ជូនជនអន្តោប្រវេសន៍ត្រឡប់ ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញក៏ដោយនោះ។ យ៉ាងហោចណាស់ជនអន្តោប្រវេសន៍ជាង ៥ម៉ឺននាក់ស្ថិតនៅជាប់ព្រំដែនក្នុងទឹកដីប្រទេសក្រិក ខណៈមានការបិទតំបន់ព្រំដែនរបស់ប្រទេសមួយចំនួនតាមតំបន់បាល់កង់ ដែលជាច្រកធ្វើដំណើររបស់ក្រុមអ្នកភៀសខ្លួនទៅកាន់បស្ចិមប្រទេស។

ប្រភពព័ត៌មានឲ្យដឹងថា ក្នុងពេលស្នាក់នៅក្នុងជំរុំកៅស៊ូតូចៗនេះ ក្រុមអន្តោប្រវេសន៍បានរស់នីក្នុងស្ថានភាពស្មោកគ្រោក និងថោកទាបបំផុត នៅក្បែរទីក្រុងអីដូមេនីក្បែរព្រំដែនប្រទេសម៉ាសេដូនី។ ចំណែកការតវ៉ារបស់ពួកគេមានមនុស្សចូលរួមតែជាង ៤០០នាក់ប៉ុណ្ណោះទាមទារឲ្យបើកព្រំដែនឡើងវិញ៕ អត្ថបទ៖ រិទ្ធី

website_news/2016290304.txt · Last modified: 2017/02/28 11:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki