website_news:2016290305

ឆ្មាំការពារសន្តិសុខតាមដែនសមុទ្រទួរគីស្ទាក់ចាប់បានជនអន្តោប្រវេសន៍ ៥១នាក់នៅសមុទ្រអេជីន

(http://bayontv.com.kh/29/03/2016)

ទួរគី៖ ឆ្មាំយាមល្បាតតាមដែនសមុទ្ររបស់ទួរគី បានស្ទាក់ចាប់ជនអន្តោប្រវេសន៍ចំនួន ៥១នាក់នៅសមុទ្រកាលពីថ្ងៃចន្ទម្សិលមិញ ខណៈពួកគេបានព្យាយាមជិះទូកទៅកាន់កោះឡេស្បូសរបស់ប្រទេសក្រិក។ អង្គភាពកងទ័ពជើងទឹកបានរឹតបន្តឹងការយាមល្បាត ក្នុងសមុទ្រអេជីនមួយសប្ដាហ៍ បន្ទាប់ពីកិច្ចព្រមព្រៀងមួយ រវាងប្រទេសទួរគី និងសហភាពអឺរ៉ុបបានចូលជាធរមានគោលបំណង ដើម្បីបញ្ឈប់លំហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់។ ភាពមន្ទិលសង្ស័យនៅតែមានជាបន្តបន្ទាប់លើបញ្ហាថា តើកិច្ចព្រមព្រៀងនេះមិនស្របច្បាប់ ឬអាចធ្វើទៅបាន ទន្ទឹមនឹងអ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សមួយចំនួននិយាយថា អឺរ៉ុបមិនគួរបិទព្រំដែនរបស់ខ្លួនឡើយ ចំពោះមនុស្សដែលកំពុងភៀសខ្លួន ដើម្បីស្វែងរកការរស់រាន។

គួរឲ្យដឹងថា ប្រទេសទួរគីបានទទួលជនភៀសខ្លួនស៊ីរីជាង2,7លាននាក់។ មនុស្សមួយលាននាក់បានឆ្លងតាមសមុទ្រអេជីន ទៅកាន់ប្រទេសក្រិកមុនពេលទៅកាន់ភាគខាងជើងប្រទេសអាល្លឺម៉ង់ និងស៊ុយអែតកាលពីឆ្នាំមុន៕ អត្ថបទ៖ សុខមាន

website_news/2016290305.txt · Last modified: 2017/02/28 11:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki