website_news:2016290602

កម្ពុជាកំពុងមានតម្លៃពលកម្មខ្ពស់ជាងប្រទេសជិតខាងមួយចំនួន

(http://www.rasmeinews.com) គេហទំពរ័ររស្មីកម្ពុជា ដោយ ៖ដេប៉ូ ថ្ងៃទី 28 មិថុនា 2016 ម៉ោង 04:53:PM

(ភ្នំពេញ)៖មន្ត្រីជានខ្ពស់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា បើគិតជាម៉ោង កម្ពុជាមានតម្លៃពលកម្មថ្លៃជាងគេ បន្ទាប់ពីប្រទេសថៃហើយក្នុងនេះតម្លៃពលកម្មរបស់កម្មករនិយោជិតកម្ពុជាបានឡើងខ្ពស់ជាងឡាវ ខ្ពស់ជាងវៀតណាម និងភូមាទៀតផង។

ការលើកឡើងបែបនេះធ្វើឡើងដោយលោកពេជសោភ័នរដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់សិក្ខាសាលា នៃវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងគុណភាព និងផលិតភាពការងារ» នាទីស្ដីការក្រសួងការងារនាព្រឹកថ្ងៃទី២៨ខែមិថុនាកន្លងមក។

លោករដ្ឋលេខាធិការបានមានប្រសាសន៍ថា នាកន្លងមករាជរដ្ឋាភិបាលបានគិតគូរ ពីបញ្ហាដំឡើងប្រាក់ខែ ជូនកម្មករ ជារៀងរាល់ឆ្នាំរួចមកហើយ ដោយមានការថ្លឹងថ្លែងរវាងប្រាក់ឈ្នួល លទ្ធផលការងារ និងគុណភាពការងារ មិនដូចអង្គភាពមួយចំនួន ដែលបានរិះគន់ និងញុះញង់ឱ្យកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែនោះទេ។ជាមួយគ្នានេះបើគិតពីម៉ោងធ្វើការនោះឃើញថាប្រាក់ឈ្នួលកម្មករនិយោជិតនៅកម្ពុជាបានលោតឡើងខ្ពស់ជាងប្រទេសវៀតណាម ឡាវនិងភូមា។

លោកបានបញ្ជាក់បន្ថែមថា” បើកម្មករគិតតែពីចង់បានប្រាក់ឈ្នួលខ្ពស់ ហើយមិនគិតពីគុណភាព និងផលិតភាពការងារផងនោះ ថៅកែរោងចក្រនឹងមានការខាតបង់ច្រើនហើយពួកគេនឹងងាកទៅរកប្រទេសណា ដែលមានតម្លៃពលកម្មថោកជាង ។ប្រទេសកម្ពុជា មានការឈប់សម្រាកច្រើនជាងគេ ហើយបើមានការបង្កជាបាតុកម្ម កូដកម្មដែលរំខានដល់ដំណើរការផលិតកម្មនោះពិតជាយើងជូបបញ្ហាហើយ”៕

website_news/2016290602.txt · Last modified: 2017/03/03 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki