website_news:2016290604

ទូតកម្ពុជា ឱ្យពលករខ្មែរថែទាំសុខភាព ព្រោះកូរ៉េមានអាកាសធាតុត្រជាក់ខ្លាំង

(http://www.cen.com.kh) ថ្ងៃទី 29 មិថុនា 2016, ម៉ោង 08:13:AM) | ដោយ: ដាវុធ

ភ្នំពេញ: ក្នុងឱកាសនៃការមកដល់ថ្ងៃដំបូង នៃពលរដ្ឋខ្មែរចំនួនជាង៣០នាក់ក្នុងមុខជំនាញកម្មករសំណង់នៅលើទឹកដីកូរ៉េខាងត្បូង លោកឯកអគ្គរាជទូតកម្ពុជា បានផ្ដាំផ្ញើ និងណែនាំ ដល់បងប្អូន ពាក់ព័ន្ធនឹងការថែទាំសុខភាព ការគោរពកិច្ចសន្យាការងារ និងច្បាប់របស់កូរ៉េ។

ក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោកឡុង ឌីម៉ង់កាលពីថ្ងៃទី២៨ខែមិថុនាបានសរសេរថា ឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់ អមដំណើរដោយលោក សាមេន សុខា ទីប្រឹក្សាការងារ និងសហការី បានអញ្ជើញជួបស្វាគមន៍ និងសំណេះសំណាល ជាមួយបងប្អូនពលករខ្មែរ ផ្នែកសំណង់ចំនួន ៣៨នាក់ ដែលទើបអញ្ជើញដល់សាធារណរដ្ឋកូរ៉េ ហើយកំពុងស្នាក់នៅ និងទទួលការបណ្ដុះបណ្ដាលផ្នែកច្បាប់ និងបច្ចេកទេសបន្ថែម នៅវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសសំណង់របស់សាធារណរដ្ឋកូរ៉េ ក្នុងតំបន់អ៊ិនឆន់(INCHOEN) ខេត្តខ្យងគឺដូ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ។

ក្នុងឱកាសនៃការមកដល់ ថ្ងៃដំបូងរបស់បងប្អូន លោក ឯកអគ្គរាជទូតកម្ពុជា ក៏បានផ្ដាំផ្ញើ និងណែនាំ ដល់បងប្អូនពាក់ព័ន្ធនឹងការថែទាំសុខភាព ការគោរពកិច្ចសន្យាការងារ និងច្បាប់របស់កូរ៉េ ការចេះជួយទុក្ខធុរៈស្រលាញ់គ្នា សាមគ្គីគ្នា ទៅវិញទៅមក និងការផ្ដល់សេវាផ្សេងៗ របស់ស្ថានទូតដល់បងប្អូនប្រជាពលរដ្ឋខ្មែរ។ ទន្ទឹមនឹងនេះលោក និងសហការីរួមជាមួយប្រធានវិទ្យាស្ថាន ក៏បានអញ្ជើញពិនិត្យមើលកន្លែងស្នាក់នៅ កន្លែងហូបអាហារ និងកន្លែងបណ្ដុះបណ្ដាល បងប្អូនពលករខ្មែរផ្នែកសំណង់នេះផងដែរ៕s/t

website_news/2016290604.txt · Last modified: 2017/03/03 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki