website_news:2016290606

មីយ៉ាន់ម៉ា៖ របាយការណ៍អំពីការទប់ស្កាត់ការជួញដូរមនុស្សធ្លាក់ចុះគឺជាការភ័ន្តច្រឡំមួយ

(http://khmer.voanews.com) គេហទំព័រវិទ្យសម្លេងសហរដ្ឋអាមេរិក ថ្ងៃទី28 មិថុនា 2016

ប្រទេសមីយ៉ាន់ម៉ាកំពុងតែច្រានចោលរបាយការណ៍មួយដែលសហរដ្ឋអាមេរិកនឹងទម្លាក់សន្ទស្សន៍នៃការទប់ស្កាត់ការជួញដូរមនុស្សរបស់ប្រទេសនេះទៅកម្រិតដ៏ទាប។ ការដាក់ចំណាត់ថ្នាក់ទៅលើប្រទេសមីយ៉ាន់ម៉ាជាមួយនឹងអ៊ីរ៉ង់ កូរ៉េខាងជើង និងស៊ីរី ដែលជាប្រទេសជួញដូរមនុស្សខ្លាំងបំផុតគឺជាភ័ន្តច្រឡំមួយ។ នេះបើយោងតាមមន្ត្រីម្នាក់នៅក្នុងរដ្ឋធានីណៃពិដោ។ នៅចុងសប្តាហ៍នេះ ក្រសួងការបរទេសអាមេរិកនឹងចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីការជួញដូរមនុស្ស ហើយប្រទេសមីយ៉ាន់ម៉ាអាចនឹងធ្លាក់ចុះដល់កម្រិតទី៣ដែលជាកម្រិតទាបបំផុត។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់ប្រភពព័ត៌មាននានានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងរាជធានីបាងកក នៅថ្ងៃអង្គារនេះថា ប្រទេសមីយ៉ាន់ម៉ាអាចនឹងត្រូវគេទម្លាក់ចំណាត់ថ្នាក់ដើម្បីឲ្យចាត់វិធានការបន្ថែមទៀតក្នុងការទប់ស្កាត់ការប្រើប្រាស់កុមារធ្វើជាទាហាននិងការបង្ខំកម្លាំងពលកម្ម ខណៈពេលដែលមានការបន្តធ្វើទុក្ខបុកម្នេញកាន់តែទូលំទូលាយទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមនៅក្នុងប្រទេសដែលសំបូរអ្នកកាន់ពុទ្ធសាសនាភាគច្រើនមួយនេះ៕

website_news/2016290606.txt · Last modified: 2017/03/03 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki