website_news:2016290703

លោកឡុង ឌីម៉ង់ អំពាវនាវដល់ពលករខ្មែរ ធ្វើការនៅ កូរ៉េ សូមជចៀសឲ្យឆ្ងាយ និងកុំពាក់ព័ន្ធជាមួយគ្រឿងញៀន

(http://www.cen.com.kh ) ថ្ងៃទី 29 កក្កដា 2016, ម៉ោង 08:12:AM) | ដោយ: ដាវុធ

ភ្នំពេញ: នាពេលថ្មីៗនេះស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានទទួលព័ត៌មានមិនទាន់ច្បស់ការ ស្ដីពីការចាប់ខ្លួនពលករចំនួន ១៣នាក់ ក្នុងចំណោម ១៧នាក់ នៃប្រទេសចំនួន៣ ពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ការរឹបអូសរួមមាន៖ សារជាតិញៀនប្រភេទទឹកកក៤៨៤ក្រាម ថ្នាំញៀនប្រភេទ WY ពណ៌ក្រហមចំនួន ២៥៦គ្រាប់ថ្នាំបន្សាបសារជាតិញៀនពណ៌បៃតង ចំនួន៤ និងឩបរណ៍ប្រើប្រាស់។

បើតាមលោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា“ឆ្លៀតក្នុងឱកាសនេះក្នុងនាមស្ថានទូតកម្ពុជា ខ្ញុំសូមអំពាវនាវដល់បងប្អូនពលករទាំងអស់ដែលកំពុងស្នាក់នៅធ្វើការនៅសាធារណរដ្ឋកូរ៉េ សូមចៀសឲ្យឆ្ងាយ និងកុំពាក់ព័ន្ធជាមួយគ្រឿងញៀនឲ្យសោះ និងសូមគោរពច្បាប់របស់សាធារណរដ្ឋកូរ៉េ និងសូមថែរក្សាសុខភាព និងសាមគ្គីភាពជាមួយប្រពលរដ្ឋខ្មែរដទៃទៀត ដើម្បីរក្សានូវសេចក្ដីថ្លៃថ្នូររបស់ជាតិសាសន៍យើង និងរាជរដ្ឋាភិបាលយើង”៕s/t

website_news/2016290703.txt · Last modified: 2017/03/10 12:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki