website_news:2016290709

ពលករខ្មែរខុសច្បាប់ចំនួន១១នាក់ត្រូវបានតម្រួតថៃចាប់ឃាត់ខ្លួនខណះកំពុងឡើងរថយន្តឈ្នួលរបស់ថៃដើម្បីវិលត្រលប់មកកម្ពុជាវិញ

(http://ksnweb.net) គេហទំព័រនិស្សិតខ្មែរ July 25, 2016

(ប្រទេសថៃ)៖ នៅវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៦នេះកម្លាំងសមត្ថកិច្ចថៃបាន ចុះប្រតិបត្តិការណ៍ចាប់ឃាត់ខ្លួនពលករខ្មែរខុសច្បាប់ចំនួន១១នាក់ខណះកំពុងឡើងរថយន្តឈ្នួលរបស់ជនជាតិថៃនោះ។នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មានក្នុងស្រុករបស់ប្រទេសថៃ។ហេតុការណ៍ខាងលើនេះបានកើតឡើងស្ថិតនៅក្នុងបរិវេណគីឡូម៉ែត្រលេខ១៩០-១៩១ ឃុំនន់ទ្រី ស្រុកកាប៊ីនបុរី ខេត្តប្រាជីនបុរី។

សូមជំរាបដែរថា៖នៅមុនពេលឃាត់ខ្លួនពលករខ្មែរទាំង១១នាក់ខាងលើសមត្ថកិច្ចបានសង្កេតឃើញរថយន្ត១គ្រឿងម៉ាកតូយ៉ូតាពណ៌សពាក់ស្លាកលេខ១០-១៨៨០ប្រាជីនបុរី បើកបរដោយបុរសជនជាតិថៃម្នាក់ឈ្មោះ ស៊ុំ ចៃ ឈីមផូ ធិខ្លាំង ដែលជារថយន្តរបស់ក្រុមហ៊ុនវិហារក្រហមដឹកអ្នកដំណើរដែលបើកបរនូវតាមផ្លូវពីផ្សាររោងគ្លឿ សារះបុរី កប៊ីនបុរី បើកមកពីស្រុកព្រះចាន់តាខាម សំដៅទៅខេត្តស្រះកែវ។ដោយមានការសង្ស័យទើបសមត្ថកិច្ចក៏បានឃាត់អោយឈប់នឹងធ្វើការត្រួតពិនិត្យក៏ប្រទះឃើញជនជាតិខ្មែរចំនួន១១នាក់នៅក្នុងរថយន្តដោយមានប្រុសចំនួន៩នាក់ ស្រី២នាក់ហើយខណះនោះសមត្ថកិច្ចក៏សុំធ្វើការពិនិត្យឯកសារឆ្លងដែនគឺមិនមានទាំងអស់គ្នាតែម្តង។

ក្រោយពីសមត្ថកិច្ចថៃបានធ្វើការសាកសួរទៅលើស្ត្រីម្នាក់ឈ្មោះ សំផន ថង ជនជាតិខ្មែរដែលនិយាយភាសារជាថៃថា៖ខ្លួនបានមកជួលរថយន្តរបស់ឈ្មោះ ស៊ុំ ចៃ ដែលខ្លួននឹងបក្ខពួកសុំដោយសារមកពីខេត្ត សារះបុរី ដើម្បីទៅចុះនៅផ្សាររោងគ្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវក្នុងតម្លៃម្នាក់១៧០០បាតទើបសមត្ថកិច្ចថៃប្ដឹងអ្នកបើករថយន្តដោយចោទពីបទស៊ីឈ្នួលដឹកពលករខ្មែរខុសច្បាប់រួមទាំងពលករខ្មែរលួចឆ្លងដែនចូលរាជាណាចក្រដោយខុសច្បាប់ទើបចាប់ឃុំខ្លួនបញ្ជូនទៅផ្នែកជុំនាញស្រុកកះប៊ីនបុរីដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់បន្ត។

បើតាមសម្តីសមត្ថកិច្ចចរាចរណ៍ផ្លូវគោកខេត្តប្រាជីនបុរី ថ្លែងថា៖ក្រោយធ្វើការសាកសួរស្ត្រីឈ្មោះ សំ ផន បានឆ្លើយថា៖ខ្លួននាំពលករខ្មែរទាំងអស់នោះមកពីកន្លែងធ្វើការនៅស្រុកបាងណា ក្រុងបាងកកដើម្បីវិលត្រឡប់ទៅប្រទេសកម្ពុជាវិញដោយជួលរថយន្តខាងលើអោយដឹកទៅផ្សាររោងគ្លឿ៕

website_news/2016290709.txt · Last modified: 2017/03/10 12:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki