website_news:2016290801

ពលរដ្ឋខ្មែរ៥នាក់ត្រូវទាហានថៃចោទពីបទលួចឆ្លងដែនខុសច្បាប់

(http://www.police.gov.kh) សីហា 27, 2016  សន្តិសុខសង្គម

បាត់ដំបង ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ វេមាម៉ោង១៣ រសៀល ប្រជាពលរដ្ឋខ្មែរចំនួន៥នាក់ ត្រូវទាហានថៃចោទ ប្រកាន់ពីបទលួចឆ្លងដែនខុសច្បាប់ទៅកាប់ឈើក្នុងទឹកដីថៃនៅចំណុចភូមិក្លងហាត ឃុំខៅសាម៉ឹង ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ទល់មុខភូមិសាស្ត្រភូមិអូក្រូច ឃុំតាតោក ស្រុក សំឡូត ខេត្តបាត់ដំបងចម្ងាយ១២គីឡូម៉ែត្រ ពលរដ្ឋខ្មែរត្រូវ ទាហានថៃចាប់បានចំនួន៤នាក់ ៖ ១.ឈ្មោះ អុន ភេទប្រុស អាយុ២៣ឆ្នាំ ២.ឈ្មោះ អុន ទីម ភេទប្រុស អាយុ២១ឆ្នាំ ៣.ឈ្មោះ ឡាំ ដែន ភេទប្រុស អាយុ១៨ឆ្នាំ ៤.ឈ្មោះ ធូ លីហួ ភេទប្រុស អាយុ១៤ឆ្នាំ ។ ៥.ឈ្មោះ ផាន់ ហៅយក្យ ភេទប្រុស អាយុ៣២ឆ្នាំ (រត់គេចខ្លួន រួចចូលមកទឹកដីខ្មែរវិញ) ។ អ្នកទាំង៥រស់នៅភូមិអូត្រែង ឃុំតាតោក ស្រុកសំឡូត ខេត្ត បាត់ដំបង។ ករណីនេះកម្លាំងសមត្ថកិច្ច កំពុងទំនាក់ ទំនង ជាមួយភាគីថៃ ៕

website_news/2016290801.txt · Last modified: 2017/03/11 19:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki