website_news:2016290802

កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបញ្ជូនបុរសម្នាក់ទៅសាលាដំបូងខេត្ត

(http://www.police.gov.kh) សីហា 27, 2016  ព័ត៌មានក្នុងប្រទេស

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចំនួន៤ដែលដឹកនាំដោយលោកអនុសេនីយ៍ឯកអោក សំណុក នាយរងការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារ អនីតិជន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋាបាល អូរបីជាន់ បានធ្វើការទប់ស្កាត់ពលករមានបំណងឆ្លងដែនខុស ច្បាប់មកពីខេត្តសៀមរាបចំនួន៣នាក់ និងចាប់ឃាត់ខ្លួនអ្នក បើកបររថនយន្តម្នាក់នៅ វេលាម៉ោង១១ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដោយចោទប្រកាន់ពីបទនាំមនុស្សឆ្លងដែនដោយមិនស្របច្បាប់ នៅចំណុចភូមិស្នូលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ។

លោកវរសេនីយ៍ត្រីឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថា ៖ ជនសង្ស័យដែលត្រូវបានចាប់ឃាត់ខ្លួនឈ្មោះ តង់ យ៉ង ភេទ ប្រុសអាយុ៣៧ឆ្នាំ នៅភូមិ សិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ច បានធ្វើការដកហូតរថយន្ត១គ្រឿងម៉ាកកាមារី ពណ៌សំបកឪឡឹក សេរី១២៩៩៦ ពាក់ស្លាកលេខសៀមរាប . 2A.3273 និងទូរស័ព្ទដៃចំនួន៣ គ្រឿង និងទាំងមានពលករ ខ្មែរចំនួន ៣នាក់ ស្រី២នាក់ ដែលបំរុងឆ្លងដែន ដោយខុស ច្បាប់។

នៅចំពោះមុខសម្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេគឺគ្រាន់តែជារត់ឡានតាក់ដឹកម៉ូយស៊ីពីឃុំអូរបីជាន់ មក ក្រុងសិរីសោភ័ណ និងដឹកម៉ូយពីក្រុងសិរីសោភ័ណទៅឃុំ អូរបីជាន់ប៉ុណ្ណោះ ហើយពលករខ្មែរចំណួន៣នាក់ដែលខ្លួនដឹកនេះ បានទទួលមកពីអ្នករត់ឡានតាក់ស៊ីដូចគ្នានៅឯខេត្ត សៀមរាប យកមកប្រគល់ឲ្យ ដោយនិយាយថា ពួកគាត់ទៅ ភូមិសិលាខ្មែរ ព្រំដែនថៃ ហើយក៏ដឹកយកមក ស្រាប់តែ សមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ។ លោកនាយការិយាល័យជំនាញបានបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តហើយនៅល្ងាចថ្ងៃនេះ ៕

website_news/2016290802.txt · Last modified: 2017/03/11 19:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki