website_news:2016290806

ថៃបញ្ជូនពលរដ្ឋខ្មែរ៤នាក់ចូលកាប់ឈើក្រញូងតាមច្រកពាមតាទៅដល់ស្នងការខេត្តត្រាតហើយ

( http://www.rasmeinews.com) ដោយ ៖សហការី ថ្ងៃទី 28 សីហា 2016 ម៉ោង 06:47:AM

(បាត់ដំបង)៖ហ្វ្រេសញូបានផ្សាយថានៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ពលរដ្ឋខ្មែរ៤នាក់ ដែលត្រូវបានទាហានឈុតខ្មៅរបស់ថៃចាប់ខ្លួនពេលចូលទៅកាប់ឈើក្រញូងកាលពីថ្ងៃម្សិលមិញ ត្រូវបានបញ្ជូនទៅដល់ស្នងការដ្ឋាននគរបាលខេត្តត្រាតហើយដើម្បីបន្តការសួរនាំនិងចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង៤នាក់នេះ ដែលសុទ្ធតែយុវជនពេញកម្លាំង ត្រូវបានទាហានឈុតខ្មៅថៃបានចាប់ខ្លួននៅក្នុងព្រៃភ្នំ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៦ ស្ថិតនៅភូមិថាគុំ ឃុំខៅស្មីង ស្រុកមឿងខេត្តត្រាត ជាទីដែលពួកគេកាប់ និងអារឈើក្រញូង។ពលរដ្ឋខ្មែរទាំងនេះ បានឆ្លងទៅកាប់ក្រញូងនៅទឹកដីខេត្តត្រាត ប្រទេសថៃ តាមម្តុំច្រកពាមតា ស្រុកសំឡូត ខេត្តបាត់ដំបង។

យោងតាមសមត្ថកិច្ចដែលយាមតាមព្រំដែនបានឲ្យដឹងថាក្រោយមានករណីនេះកើតឡើងខាងភាគីកម្ពុជាបានទំនាក់ទំនងទៅភាគីថៃប្រចាំច្រកថាសេន (ទល់មុខច្រកថ្មដា) ហើយពួកគេប្រាប់ថា នៅថ្ងៃអង្គារ៍ខាងមុខនេះ នឹងប្រគល់ឲ្យភាគីកម្ពុជាវិញតាមច្រក៤០០ស្រុក សំឡូតខេត្តបាត់ដំបង៕S

website_news/2016290806.txt · Last modified: 2017/03/11 20:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki