website_news:2016290810

អ៊ីតាលីសង្គ្រោះជនភៀសខ្លួនជិត១.១០០នាក់នៅសមុទ្រមេឌីទែរ៉ាណេ

( http://www.rasmeinews.com) ដោយ ៖សុខា ថ្ងៃទី 29 សីហា 2016 ម៉ោង 07:32:AM

កងឆ្មាំសមុទ្រអ៊ីតាលីបាននិយាយថា ជនភៀសខ្លួនជិត១.១០០នាក់ត្រូវបានសង្គ្រោះពីទូកជាច្រើននៅច្រកសមុទ្រស៊ីស៊ីលី (Sicily) នៅសមុទ្រមេឌីទែរ៉ាណេកាលពីថ្ងៃអាទិត្យ ទី២៨ ខែសីហា នៅពេលដែលពួកគេបានព្យាយាមទៅដល់អឺរ៉ុប។

កងឆ្មាំសមុទ្រអ៊ីតាលីបាននិយាយថា ជនភៀសខ្លួនទាំងនេះត្រូវបានសង្គ្រោះចេញពីទូកពោងតូចចំនួន៨ ទូកធំមួយនិងទូកតូចវែងចំនួន២ក្នុងអំឡុងពេលមានប្រតិបត្តិការសង្គ្រោះចំនួន១១នៅសមុទ្រមេឌីទែរ៉ាណេ។

យោងតាមនិន្នន័យចុងក្រោយបំផុតរបស់អង្គការអន្តរជាតិសម្រាប់ជនភៀសខ្លួនដែលបានបញ្ចេញឱ្យដឹងកាលពីថ្ងៃសុក្រ បាននិយាយថា ជនភៀសខ្លួន១០៥.៣៤២នាក់បានមកដល់ប្រទេសអ៊ីតាលីដោយទូកនៅឆ្នាំនេះ និងជនភៀសខ្លួន២.៧២៦នាក់ បានស្លាប់នៅឆ្នាំនេះ នៅពេលបានធ្វើដំណើរតាមតូចៗដ៏គ្រោះថ្នាក់កាត់សមុទ្រ។

ប្រទេសអ៊ីតាលីជាប្រទេសមួយដែលស្ថិតនៅក្នុងវិបត្តិជនភៀសខ្លួននៅអឺរ៉ុបអស់រយៈពេល៣ឆ្នាំមកហើយ ហើយមនុស្សជាង៤០០.០០០នាក់ ដែលមកពីអាហ្វ្រិកខាងជើងបានធ្វើដំណើរទៅដល់ប្រទេសអ៊ីតាលីពីការរត់គេច ពីអំពើហិង្សានិងភាពក្រីក្រចាប់តាំងពីដើមឆ្នាំ២០១៤មក៕

website_news/2016290810.txt · Last modified: 2017/03/11 20:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki