website_news:2016290811

ជនអន្តោប្រវេសន៍ជាង ៧០០នាក់ត្រូវបាននាវារបស់អង្គការក្រៅរដ្ឋាភិបាលអេស្ប៉ាញជួយសង្គ្រោះនៅសមុទ្រលីប៊ី

(http://bayontv.com.kh) 29/08/2016

លីប៊ី៖ ជនអន្តោប្រវេសន៍ជាង ៧០០នាក់ត្រូវបានជួយសង្គ្រោះនៅតំបន់ឆ្នេរសមុទ្រលីប៊ីកាលពីព្រឹកថ្ងៃអាទិត្យ ដោយសមាជិកអង្គការក្រៅរដ្ឋាភិបាលមួយរបស់អេស្ប៉ាញ។ ក្រោយមកពួកគេត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រតិបត្តិការឆ្មាំសមុទ្រអ៊ីតាលីក្នុងតំបន់នេះ។M8

ទូកសរុបចំនួន ៧គ្រឿងជាមួយជនអន្តោប្រវេសន៍ និងជនភៀសខ្លួនជាង ៧០០នាក់ ត្រូវបានចូលរួមដោយសមាជិកអង្កការក្រៅរដ្ឋាភិបាលមួយរបស់អេស្ប៉ាញ Proactiva Open Arms អំឡុងបេសកកម្មស្វែងរក និងជួយសង្គ្រោះចំងាយ ១៧ម៉ាយភាគខាងជើងទីក្រុង Sabratha ប្រទេសលីប៊ី។ មនុស្សដែលសង្គ្រោះបានត្រូវបានបញ្ជូនពីនាវា Proactiva vessel Astral ទៅកាន់ការិយាល័យឆ្មាំសមុទ្ររបស់អ៊ីតាលី ដើម្បីនាំពួកគេទៅកាន់កោះស៊ីស៊ីលី ដែលជាកោះធំជាងគេបំផុតរបស់សមុទ្រមេឌីទេរ៉ាណេ៕ អត្ថបទ៖ សុខមាន

website_news/2016290811.txt · Last modified: 2017/03/11 20:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki