website_news:2016290901

គណៈប្រតិភូអគ្គពន្ធនាគារកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ គួរកុំលួចធ្វើចំណាកស្រុកទៅថៃ ដោយខុសច្បាប់ ព្រោះអាចប្រឈមនឹងការជាប់ពន្ធនាគារ

(http://www.freshnewsasia.com) 2016-09-28

(បាងកក)៖ គណៈប្រតិភូអគ្គពន្ធនាគារកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទាំងអស់ គួរកុំលួចធ្វើចំណាកស្រុកដោយខុសច្បាប់នៅក្នុងប្រទេសថៃ ព្រោះអាចប្រឈមនឹងការជាប់ ពន្ធនាគារ ការធ្វើទុក្ខបុកម្នេញផ្សេងៗ។

គណៈប្រតិភូអគ្គពន្ធនាគារកម្ពុជា បានលើកឡើងនេះ ខណៈចុះសួរសុខទុក្ខដល់ពលរដ្ឋកម្ពុជា ដែលកំពុងជាប់ឃុំក្នុ ងពន្ធនាគារនៅតាមជាយទីក្រុងបាងកក និងបានផ្តល់ជូននូវថវិកាមួយចំនួនផងដែរដល់ពលរដ្ឋទាំងអស់នោះផងដែរ។ គណៈប្រតិភូអគ្គពន្ធនាគារកម្ពុជា ដែលធ្វើដំណើរទៅប្រទេសថៃ ដឹកនាំដោយ លោក ឈន សាណាត និងលោក ស៊ុច សុផាណ្ណារ៉ា អគ្គនាយក រងក្រសួងយុត្តិធម៌ ដើម្បី ជួបពិភាក្សាការងារ ជាមួយអគ្គលេខាធិការអចិន្ត្រៃយ៍ក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រថៃ ។

ជាមួយគ្នានោះខាងភាគីក្រសួងយុត្តិធម៌ថៃ បានជម្រាបជូនគណៈប្រតិភូអគ្គពន្ធនាគារកម្ពុជាថា ចំនួនពលរដ្ឋកម្ពុជាដែលកំពុងជាប់ឃុំអនុវត្ត ទោសនៅពន្ធនាគារក្នុងប្រទេសថៃ មានចំនួន ២៧១៨នាក់ ដោយអ្នកខ្លះជាប់ទោសអស់មួយជីវិត និងអ្នកខ្លះបានអនុវត្តន៍ទោសជិត២០ឆ្នាំហើយ ។ គណៈប្រតិភូអគ្គពន្ធនាគារកម្ពុជាបានប្រាប់ និងសូមឲ្យ ពលរដ្ឋខ្មែរ ដែលមានការបាត់សាច់ញាតិយូរមិនឃើញត្រឡប់ទៅស្រុកកំណើតវិញសូមកុំ អាលអស់សង្ឃឹម ព្រោះអាចជាប់ពន្ធនាគារនៅប្រទេសថៃ ក្នុងចំណោមពលរដ្ឋកម្ពុជា ដែលកំពុងជាប់ឃុំចំនួន ២៧១៨នាក់៕

website_news/2016290901.txt · Last modified: 2017/03/12 18:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki