website_news:2016290902

ប្រជាពលរដ្ឋ ត្រូវចាប់អារម្មណ៍លើមេខ្យល់ តែងដើរបំផុស និងអូសទាញ ដើម្បីបោកបញ្ឆោតជួញដូរមនុស្ស

(http://www.cen.com.kh) ថ្ងៃទី 28 កញ្ញា 2016, ម៉ោង 04:18:PM) | ដោយ: ដាវុធ

កណ្តាល: វគ្គបណ្ដុះបណ្ដាលស្ដីពីការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្ដល់សេវាសមស្រប ត្រូវបានបញ្ចាប់ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីសិក្សារយៈពេល ២ថ្ងៃកន្លង។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មធិការជាតិប្រយុទ្ឋប្រឆាំងការជួញដូរមនុស្ស បានផ្ដល់អនុសាសន៍ដល់សិក្ខាកាមពេលត្រឡប់ទៅវិញ ត្រូវខិតខំស្រាវជ្រាវបន្ថែម ដើម្បីបំពេញភារកិច្ចរបស់ខ្លួនតាមជំនាញ លើការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីយើងមានលទ្ធភាពជួយដល់ជនរងគ្រោះលើផ្នែកស្មារតី សេវាសុខភាព ជំរក ជំនាញវិជា្ជជីវៈ បងើ្កតមុខរបរ។

លោកស្រី ជូ ប៊ុនអេង បានធើ្វការសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចាប់អារម្មណ៍លើមេខ្យល់ដែលតែងតែដើរបំផុស និងអូសទាញ កូនចៅដោយប្រើគ្រប់មធ្យោបាយ ដើម្បីបោកបញ្ឆោតក្នុងគោលបំណងកេងប្រវ័ញ្ចកំលាំងពលកម្មរបស់កូនចៅ ដោយធ្វើចំណាកស្រុក ពុំមានសុវត្តិភាពធើ្វឲ្យអនាគតត្រូវបាត់បង់៕s/t

website_news/2016290902.txt · Last modified: 2017/03/12 18:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki