website_news:2016291101

ពលករខ្មែរនៅកូរ៉េ ស្លាប់ម្នាក់ទៀតហើយ

(http://news.amapapa.com) 11/29/2016 02:49:00 PM

យោងតាមប្រភព Khmer love បានបង្ហោះរូបភាពវីដេអូ អំពីពលករខ្មែរម្នាក់ បានដេកស្លាប់ ដោយពុំមានជំងឺអ្វីទាំងអស់ សង្ស័យដោយសារអាកាសធាតុ ។ ប្រភព ខាងលើបានរៀបរាប់ថា ÷“ពលករខ្មែរនៅកូរ៉េ ម្នាក់ទៀតហើយ បានដេកស្លាប់ ដោយគ្មានជំងឺអ្វីសោះដល់តែត្រជាក់កាន់តែខ្លាំងមានបងប្អូនស្លាប់បន្តបន្ទាប់! ជីវិតអើយៗ ពលករស្រុកគេ ខ្លោចផ្សាណាស់ខ្ញុំ ជីវិតមើលមិនឃើញទេ គាត់ធ្វើការនៅតំបន់ 이천 គាត់មានស្រុកកំណើតនៅ ភូមិបើន ឃុំល្អាង ស្រុងដងទង់ ខេត្តកំពត គាត់មនឈ្មោះ ឌុន អ៉ង អាយុ៣៧ឆ្នាំ 28/11/2016 សូមចូលរួមរំលែកទុក្ខផង សូមបងប្អូនដែលរស់នៅប្រទេសកូរ៉េ មេត្តាថែរក្សាសុខភាពឱ្យបានល្អផង ខែរងាធ្លាក់ព្រឹលមកដល់ហើយ” សូមមេត្តាស៊ែរចែករំលែកដំណឹងនេះផង ។

website_news/2016291101.txt · Last modified: 2017/03/16 12:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki