website_news:2016291102

អាជ្ញាធរប្រទេសថៃ បានបញ្ជូនប្រជាជនខ្មែរមួយរូប ឲ្យត្រលប់ទៅស្រុកកំណើតវិញ

(http://www.rasmeinews.com) ដោយ ៖គ្រញូង ថ្ងៃទី 30 វិច្ឆិកា 2016 ម៉ោង 10:47:AM

សៀមរាប៖ អាជ្ញាធរប្រទេសថៃ បានធ្វើការបញ្ជូនប្រជាជនខ្មែរមួយរូប ដែលទើបតែដោះ លែងចេញពីពន្ធនាគារ នៅខេត្តស៊ីសាកេត ប្រទេសថៃ ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ នៅប្រទេសរបស់គេ។ ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមច្រកអន្តរជាតិជាំស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចប្រចាំច្រកអន្តរជាតិជាំស្រងាំ បានបញ្ជាក់ថា ប្រជាជនកម្ពុជា ដែលត្រូវអាជ្ញាធរថៃបញ្ជូនមកនោះ គឺមានឈ្មោះ មឿន ម៉ាញ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចបាននិយាយថា ជនកម្ពុជាខាងលើ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ ចូលតាមចន្លោះភូមិសាស្ត្រក្បាលអូរ៥០ ខាងថៃស្ថិតនៅភូមិដូនអាវ ឃុំដូនអាវ ស្រុកខាន់ថាឡាក់ ខេត្តស៊ីសាកេត។ បន្ទាប់ពីត្រូវបានអាជ្ញាធរថៃចាប់ខ្លួនរួចមក ជនរូបនេះ ត្រូវបានយកទៅដាក់ពន្ធនាគារនៅខេត្តស៊ីសាកេត ប្រទេសថៃ ចាប់ពីពេលនោះមក ដល់បច្ចុប្បន្ន ជនរូបនេះជាប់ពន្ធនគាររយៈពេល១ឆ្នាំកន្លះ៕L

website_news/2016291102.txt · Last modified: 2017/03/16 12:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki