website_news:2016300502

ឃុំខ្លួនម៉ែយ៉ែមនាំក្មេងស្រីលក់ខ្លួនហើយកេងប្រាក់

(http://beta.nokorwatnews.com) គេហទំព័រនគរវត្ត ថ្ងៃ Saturday , 28 May 2016

ភ្នំពេញ ៖ ស្ត្រីម្នាក់ ដែលតែងតែអូស ទាញនារីស្អាតៗជាច្រើននាក់លក់ខ្លួនឲ្យទៅភ្ញៀវរួចកេងប្រាក់ចំណេញពីលើថែមទៀតត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចកាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំវិនិច្ឆ័យទោសតាមក្រោយ ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ែយ៉ែមរូបនេះ ឈ្មោះអេង បុប្ផា ហៅម៉ោច អាយុ៣២ឆ្នាំ។ គួររំលឹកថា កម្លាំងនគរបាលនាយក ដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនក្រសួងមហាផ្ទៃបានបើកប្រតិបត្តិបង្ក្រាបករណីជួញដូរព្រហ្មចារីនារីវ័យក្មេងៗ រហូតឈានទៅដល់ការឃាត់ខ្លួនស្ត្រីម៉ែយ៉ែមម្នាក់ផងដែរ ។

លោកឧត្តមសេនីយ៍ត្រី លី ឡាយ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជនបានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ លោកបានដឹកនាំកម្លាំងចុះបង្ក្រាបជាក់ ស្ដែងករណីជួញដូរព្រហ្មចារីក្មេងស្ត្រីជួញដូរផ្លូវភេទលើស្ដ្រីនិងកុមារីដែលជនសង្ស័យកំពុងនាំក្មេងស្រីយកទៅលក់ព្រហ្មចារី នៅចំណុចផ្លូវ ជា ស៊ីម កែងផ្លូវចូលរមណីយ ដ្ឋានបឹងបៃតង ក្នុងភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ លោកឧត្តមសេនីយ៍ត្រីបានបន្ដថា ក្រោមការសម្របសម្រួលពីលោក កុល បុន ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញប្រតិបត្តិការនេះកម្លាំងនគរបាលរបស់លោកបានឃាត់ខ្លួនជនសង្ស័យជាម៉ែយ៉ែមម្នាក់ឈ្មោះ អេង បុប្ផា ហៅម៉ោច អាយុ៣២ឆ្នាំ និងបាន ជួយសង្គ្រោះជនរងគ្រោះ៤នាក់ទៀត ព្រមទាំងដកហូតបានលុយជាង១.០០០ដុល្លារផងដែរ ។

បើតាមការសាកសួររបស់សមត្ថកិច្ចជនរងគ្រោះបានប្រាប់ថាជនសង្ស័យជាម៉ែយ៉ែមបាននាំពួកគេទៅលក់ឱ្យអនិកជន ក្នុងតម្លៃ១.៥០០ដុល្លារ ទៅ២.៥០០ដុល្លារ ក៏ប៉ុន្ដែនៅពេលដែលពួកគេទៅដេកជាមួយភ្ញៀវរួចមិនទទួលបានលុយដូចម៉ែយ៉ែម និយាយនោះទេ គឺពួកគេទទួលបានតែ២០០ ដុល្លារប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ត្រីបន្ថែមថា ជន សង្ស័យបានសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តអំពើសញ្ជារកម្មពាក់នឹងការជួញដូរព្រហ្មចារីនិងជួញដូរផ្លូវភេទពិតប្រាកដមែន។ ក្រោយពីសាកសួររួចជនរងគ្រោះ ទាំង៤នាក់ត្រូវបានសមត្ថកិច្ចប្រគល់ជូន មន្ទីសង្គមកិច្ចរាជធានីភ្នំពេញ ៕ ហេង នរិន្ទ្រ

website_news/2016300502.txt · Last modified: 2017/03/02 14:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki