website_news:2016300603

អាជ្ញាធរថៃបានបញ្ជូនសាកសពពលករខ្មែ៣នាក់ដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មកកម្ពុជាវិញ

(http://www.rasmeinews.com) ដោយ ៖ហូសាន់ ថ្ងៃទី 30 មិថុនា 2016 ម៉ោង 10:22:AM

(បាត់ដំបង)៖សពពលករខ្មែរចំនួនបីនាក់ដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍និងខ្យល់គរក្នុងទឹកដីថៃនោះត្រូវបានដឹកមកដល់កម្ពុជាវិញតាមព្រំដែនកម្ពុជា-ថៃតាមច្រកអន្តរជាតិដូងស្រុកកំរៀងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ។

មន្ដ្រីកងរាជអាវុធហត្ថស្រុកកំរៀងខេត្តបាត់ដំបងបានឲ្យដឹងថានៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៦អជ្ញាធរថៃបានបញ្ជូនសាកសពពលករខ្មែ៣នាក់ ដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ឲ្យមកមន្ត្រីទំនាកទំនងព្រំដែនកម្ពុជា-ថៃ តាមច្រកអន្តរជាតិដូងស្រុកកំរៀង។

មន្ត្រីដដែលបញ្ជាក់ទៀតថាពលករខ្មែរបីនាក់ដែលអាជ្ញាធរថៃបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជាបានស្លាប់ក្នុងករណីគ្រាះថ្នាក់ចរាចណ៍នៅចំណុចប៉ែតលីវ ប្រទេសថៃ កាលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។ ក្នុងនោះមានឈ្មោះ សុខ វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ ឈ្មោះ នឿន ថន អាយុ២៣ឆ្នាំ មុខរបរកម្មករ អ្នកទាំងពីរស់នៅ ភូមិ ក្ដុលលើ ឃុំក្ដុលតាហែល ស្រុកបវេល ខេត្តបាត់ដំបងនិងម្នាក់ទៀតបានស្លាប់ដោយខ្យល់គរ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ មានឈ្មោះ ឡុង រិទ្ធ ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅ ភូមិឃុំជាមួយសាកសពខាងលើ៕S.NT

website_news/2016300603.txt · Last modified: 2017/03/03 14:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki