website_news:2016300604

អាជ្ញាធរថៃបញ្ជូនពលករប្រុសស្រី២១នាក់ មកឲ្យភាគីកម្ពុជាវិញ

(http://www.arey-news.com) គេហទំព័រអរិយធម៌ ថ្ងៃទី 30 June 2016 ម៉ោង 1:16 pm

ឧត្តរមានជ័យ ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ ដែលពលករទាំងនេះ បានទៅធ្វើការខុសច្បាប់ នៅប្រទេសថៃ ហើយដែលត្រូវធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ។

ពលករខ្មែរខាងលើនេះ បានចំណាកស្រុក ទៅរកការងារធ្វើនៅឯប្រទេសថៃ តាមរយៈមេខ្យល់ និងបានចាញ់បោកអស់លុយ ម្នាក់ប្រមាណ២០០០បាត ស្មើរនឹងប្រមាណ ២០ម៉ឺនរៀល ដោយមេខ្យល់ថា ទៅដល់ប្រទេសថៃ នឹងមានការងារធ្វើស្រួល តែមិនទាន់បានធ្វើការងារផង ត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូនមកវិញតែម្តង។

ពលករប្រុសស្រីខាងលើនេះ មានស្រុកកំណើតនៅខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ហើយមកទល់ពេលនេះសមត្ថកិច្ច បានធ្វើការណែនាំ និងអបរំដល់ពលករខ្មែរខាងលើនេះ ឲ្យយល់ដឹងពីការចំណាកស្រុកនិងស្វែងរក ការងារធ្វើនៅប្រទេសដ៏ទៃទៀត និងកុំឲ្យចាញ់បោកមេខ្យល់ទៀត។ ប្រសិនជាចង់រកការងារធ្វើត្រូវស្នើសុំឯកសារ និងលិខិតស្នាមផ្សេងៗ ពីសមត្ថកិច្ចជំនាញ ដើម្បីកុំឲ្យមានការចាញ់បោកមេខ្យល់ទៀត៕

website_news/2016300604.txt · Last modified: 2017/03/03 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki