website_news:2016300607

កងទ័ពជើងទឹកអ៊ីតាលីស្រង់ទូកនេសាទដឹកជនអន្តោប្រវេសន៍ដែលលិចជាងមួយឆ្នាំ និងសាកសពជាច្រើន

(http://bayontv.com.kh) 30/06/2016

អ៊ីតាលី៖ អង្គភាពកងទ័ពជើងទឹកអ៊ីតាលី បានស្រង់ទូកនេសាទមួយគ្រឿងដែលបានលិចជាងមួយឆ្នាំមុន ជាមួយការព្រួយបារម្ភថា មានមនុស្សរាប់រយនាក់ជាប់នៅខាងក្នុងនោះ។ ទូកនេសាទមួយគ្រឿងនេះបានលិចជាងមួយឆ្នាំមកហើយ ណៈកំពុងបានដឹកជញ្ជូនជនអន្តោប្រវេសន៍រាប់រយនាក់ ពីអាហ្វ្រិកខាងជើងសំដៅទៅកាន់ដែនដីអឺរ៉ុប។ សាកសពជាច្រើនត្រូវគេជឿនៅតែជាប់ក្នុងទូកនោះនៅឡើយ។ មនុស្ស ៨០០នាក់បានបាត់បង់ជីវិត ខណៈដែលមនុស្សតែ ២៨នាក់ ប៉ុណ្ណោះត្រូវគេដឹងថា នៅមានជីវិត។ ទីបំផុតទូកមានប្រវែង 30ម៉ែត្រមួយនេះត្រូវបានស្ទូចឡើង គោកដោយអង្គភាពកងទ័ពជើងទឹកអ៊ីតាលី។ ទូកនេះត្រូវបានយកទៅតម្កល់នៅក្នុងកន្លែងត្រជាក់ ជាទីដែលសាកសពរបស់ជនរងគ្រោះនៅខាងក្នុងទូកអាចត្រូវបានគេរកឃើញ និងចាប់ផ្ដើមកំណត់អត្តសញ្ញាណពួកគេ៕ អត្ថបទ៖ សុខមាន

website_news/2016300607.txt · Last modified: 2017/03/03 14:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki