website_news:2016310501

ពលករដែលអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួន ២៧នាក់ មកដល់កម្ពុជាវិញនៅម៉ោង ៥រសៀលថ្ងៃចន្ទនេះ

(http://bayontv.com.kh) គេហទំព័រវិទ្យុ និងទូរទស្សន៍បាយ័ន្ត 30/05/2016

ភ្នំពេញ៖ ពលករខ្មែរចំនួន២៧នាក់ ដែលត្រូវអាជ្ញាធរប្រទេសឥណ្ឌូនេស៊ី ឃាត់ខ្លួនបានមកដល់កម្ពុជាវិញ ថ្ងៃទី៣០នេះ ខណៈដែល ២៧នាក់ផ្សេងទៀតនឹងមកនៅថ្ងៃទី៦ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលបានចេញ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦ បានអោយដឹងថា ស្ថានទូតកម្ពុជាប្រចាំប្រទេស ឥណ្ឌូនេស៊ី បានសហការជាមួយអាជ្ញាធរឥណ្ឌូណេស៊ី និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) រៀបចំមាតុភូមិនិវត្តន៍របស់ពលករខ្មែររងគ្រោះចំនួន៥៥នាក់ ពីកោះ Pontianak ប្រទេសឥណ្ឌូ-ណេស៊ី ជាពីរក្រុមដែលក្រុមទី១ មានចំនួន២៧នាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ១៧:១០នាទីល្ងាច តាមជើងយន្តហោះ MH៧៦២ និង ក្រុមទី២ មានចំនួន ២៧ នាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ១៧:១០នាទីល្ងាច តាមជើងយន្តហោះ MH៧៦២។

ដោយឡែកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ក៏បានអន្តរាគមន៍ជួយពលការិនីខ្មែរចំនួន ០១ នាក់ ផងដែរ ដែលបានទៅធ្វើការជាស្ត្រីជំនួយការមេផ្ទះ នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១១ ហើយពលការនីនោះ បានមកដល់ប្រទេសកម្ពុជាវិញហើយកាលពីថ្ងៃទី២៩កន្លងទៅថ្មីៗនេះ៕

website_news/2016310501.txt · Last modified: 2017/03/02 14:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki