website_news:2016310505

កុមាររាប់សិបនាក់ស្លាប់ក្នុងការលង់ទឹក ខណៈការលិចទូកស្លាប់ ៧០០ នាក់

(http://www.postkhmer.com) គេហទំព័រភ្នំពេញប៉ុស្តិ៍ ថ្ងៃ Tue, 31 May 2016

ក្រុងរ៉ូមៈ ការលិចទូកមួយសប្តាហ៍នៅក្នុងសមុទ្រមេឌីទែរ៉ាណេ បានឡើងដល់កម្រិតខ្ពស់ពីថ្ងៃអាទិត្យ ខណៈជនចំណាកស្រុក ៧០០ នាក់ បានបាត់បង់ជីវិត ហើយក្រុមអ្នកនៅរស់ ផ្តល់ជា សាក្សីថា ក្មេងតូចៗប្រមាណជា ៤០ នាក់បានលង់ទឹកស្លាប់។ ក្រុមអ្នកនៅរស់ដែលត្រូវបាននាំទៅដល់កំពង់ផែអ៊ីតាលី Taranto និង Pozzallo ដោយសុវត្ថិភាព បានប្រាប់ទីភ្នាក់ងារជនភៀសខ្លួន អ.ស.ប. (UNHCR) និងអង្គការជួយសង្រ្គោះកុមារពីរបៀបដែលទូករបស់ពួកគេ បានលិចកាលពីព្រឹកថ្ងៃព្រហស្បតិ៍ក្រោយពីមហន្តរាយសមុទ្រខ្ពស់ដែលបានមើលឃើញស្រ្តីម្នាក់ត្រូវបានស្លាប់។

អ្នកនាំពាក្យ UNHCR លោកស្រី Carlotta Sami បាននិយាយថា៖ «យើងនឹងមិនដឹងចំនួនពិតប្រាកដ យើងមិនដឹងអត្តសញ្ញាណរបស់ពួកគេ។ ប៉ុន្តែរបាយការណ៍របស់សាក្សីជាច្រើនបានបញ្ជាក់ថា មនុស្សប្រហែល ៥០០ នាក់ បានលង់ទឹកស្លាប់នៅពេលនាវាលិច។ ដោយមនុស្សប្រហែល ១០០ នាក់ផ្សេងទៀត បានបាត់ខ្លួនក្រោយពីនាវាមួយគ្រឿងបានលិចកាលពីថ្ងៃពុធ និងសាកសព ៤៥ នាក់ទៀតត្រូវបានស្រង់ចេញពីកន្លែងនាវានោះលិចដែលបានកើតឡើងកាលពីថ្ងៃសុក្រ UNHCR បាននិយាយថាខ្លួនគិតថាមនុស្សប្រហែល ៧០០ នាក់បានលង់ទឹកស្លាប់ក្នុងសប្តាហ៍នេះ។

អ្នកនាំពាក្យអង្គការសង្រ្គោះកុមារ លោកស្រី Giovanna Di Benedetto បានប្រាប់ AFP ថា មនុស្សប្រហែល ១១០០ នាក់ចេញដំណើរពីលីប៊ីពីថ្ងៃពុធតាមទូកនេសាទ៕

website_news/2016310505.txt · Last modified: 2017/03/02 14:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki