website_news:2016310802

ភាគីថៃសន្យា និងជំរុញអាជ្ញាធរមូលដ្ឋាន ឲ្យអត់ធ្មត់ខ្ពស់ ក្នុងការប្រើប្រាស់អាវុធ ប្រឆាំងនឹងពលរដ្ឋខ្មែរ ចូលកាប់ឈើខុសច្បាប់

(http://www.dap-news.com/kh) ថ្ងៃពុធ, ៣១ សីហា ២០១៦ 11:21 ដោយ: ស៊ាន កុសល ID:039

ភ្នំពេញ៖ ក្នុងជំនួបទ្វេភាគីរវាង លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូឆា នារសៀលថ្ងៃទី២៦ ខែសីហា បន្ទាប់ពីកិច្ចប្រជុំទី១០ នៃគណៈ កម្មការចំរុះសម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ថៃ នៅទីក្រុងបាងកក ថ្ងៃទី ២៥, ២៦ សីហានេះ ភាគី ទាំងពីរ បានជំរុញអាជ្ញាធរមូលដ្ឋានថៃ ឲ្យអត់ធ្មត់ខ្ពស់ក្នុងការប្រើប្រាស់ អាវុធប្រឆាំងនឹងពលរដ្ឋខ្មែរ ដែលចូលទៅ កាប់ឈើ ខុសច្បាប់ក្នុងទឹកដៃថៃ ។

លោក ប្រាយុទ្ធ ចាន់អូឆា បានមានប្រសាសន៍ថា ទាក់ទងនឹងការកាប់ឈើខុសច្បាប់ លោកក៏មិនចង់ឲ្យ មានការ ប្រើប្រាស់អាវុធនៅតាមព្រំដែនដែរ ប៉ុន្តែក្នុងករណីមានការប្រើប្រាស់ អាវុធមកលើសមត្ថកិច្ច សមត្ថកិច្ច ចាំបាច់ ត្រូវតែការពារខ្លួន។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានស្វាគមន៍ចំពោះ ការលើកឡើងរបស់លោក ប្រាយុទ្ធ ចាន់អូឆា ដែល ថាមិនចង់ឲ្យមាន ការប្រើប្រាស់អាវុធនៅតាមព្រំដែន ប្រសើបើមានការប្រើប្រាស់ អាវុធមកលើសមត្ថកិច្ចទេនោះ ។

បើតាមតាមខ្លឹមសារនៃ កិច្ចប្រជុំគណៈកម្មការចំរុះលើកទី១០ កម្ពុជា-ថៃ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន នៅព្រឹកថ្ងៃទី៣១ សីហានេះ ភាគីទាំងពីរបានឯកភាពអនុវត្ត ទាំងវិធានការបង្ការទប់ស្កាត់ និងការអនុវត្តតាមផ្លូវច្បាប់ ដើម្បីដោះស្រាយបញ្ហា ការកាប់ឈើខុសច្បាប់ ការសម្លាប់សត្វព្រៃ និងការកាប់បំផ្លាញ ព្រៃឈើនៅតាមព្រំដែន ព្រមទាំងពង្រីកកិច្ចសម្របសម្រួល ក្នុងការចែករំលែកព័ត៌មាន សម្រាប់ការងារស៊ើប អង្កេតលើ ឧបទ្ទវហេតុដល់បាត់បង់ជីវិត និងជំរុញអាជ្ញាធរមូលដ្ឋាន ឲ្យអត់ធ្មត់ខ្ពស់ក្នុងការប្រើប្រាស់ អាវុធប្រឆាំង នឹងអ្នកកាប់ឈើខុសច្បាប់ ៕

website_news/2016310802.txt · Last modified: 2017/03/11 20:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki